ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុកម៉ូតូភ្លេចដកសោ ក៏​ទៅមើលម៉ាស៊ីនច្រូតស្រូវ ត្រូវចោរលួ.ចជិះ តែម្ចាស់ឃើញទាន់ ស្រែកផ្អើលអ្នកភូមិដេញចាប់បាន

6 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​ម្ចាស់​ម៉ូតូ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ខណៈ​ដែល​ម្ចាស់​ទុក​ម៉ូតូ​ភ្លេច​ដក​សោរ​ទៅ​មើល​ម៉ាស៊ីន​ច្រូតស្រូវ ត្រូវ​បាន​ជនសង្ស័យ​លួច​យក​បាន​ប្រុង​ជិះ​រត់គេច​។ នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០១​និង​០៥​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ មានឈ្មោះ​ផុ​ន…

ខេត្តកំពង់ស្ពឺ​ ៖ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​ម្ចាស់​ម៉ូតូ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ខណៈ​ដែល​ម្ចាស់​ទុក​ម៉ូតូ​ភ្លេច​ដក​សោរ​ទៅ​មើល​ម៉ាស៊ីន​ច្រូតស្រូវ ត្រូវ​បាន​ជនសង្ស័យ​លួច​យក​បាន​ប្រុង​ជិះ​រត់គេច​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០១​និង​០៥​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ មានឈ្មោះ​ផុ​ន សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ក្រាំង​ស្ពឺ ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ឃាត់​ឈ្មោះ ហោ​ន រតនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​តា​មុំ ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​ស្នាក់​នៅ​ការដ្ឋាន​សំណង់ ក្នុងភូមិ​ត្រពាំង​គិ​ន ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ យក​មក​ប្រគល់​ឱ្យមក​សមត្ថកិច្ច ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​របស់​ខ្លួន ០១​គ្រឿង​ម៉ាក​ហុងដា វ៉េវ (WAVE) ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ផ្លា​ក​លេខ ព្រៃវែង 1E-1323​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ បុរស​ជា​ម្ចាស់​បាន​ទុក​ម៉ូតូ​នៅ​ក្បែរ​ស្ទឹងតូច​ទើប​សាងសង់​ខាងត្បូង​ភូមិ​ក្រាំង​ស្ពឺ ឃុំ​រលាំងចក ស្រុក​សំរោង​ទង ចម្ងាយ​ប្រមាណ​៧០០​ម៉ែត្រ នៅ​ពេល​ម្ចាស់​ទុក​ចោល​ដោយ​មិន​បាន​ដក​សោរ ហើយ​ដើរទៅ​មើល​ម៉ា​សុ​ី​ន​ច្រូតស្រូវ​។ ឃើញ​ឱកាសល្អ ទំនង​ពេក ពេល​នោះ​ជនសង្ស័យ​ខាងលើ​ក៏​បាន​ធ្វើ​សកម្មភាព​ជិះ​ព្យាយាម​រត់គេច ហើយ​ម្ចាស់​ឃើញ​ស្រែ​កថា​ចោរ​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជួយ​តាម​ចាប់ខ្លួន​បាន​តែ​ម្តង​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ថា  ​ក្រោយ​ឃាត់ខ្លួន​សាកសួរ ជនសង្ស័យ​ខាងលើ បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​ខាងលើ​ពិតប្រាកដ​មែន​។​ម៉ូតូ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ​ហើយ​។
  
បច្ចុប្បន្ន​ ជនសង្ស័យ ខាងលើ​ជំនាញ កំពុង​តែ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ