ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញសង្ស័យឃាត់សួរនាំ ស្រាប់តែផ្តួលម៉ូតូចោល រួចដកកាំភ្លើ.ងបា.ញ់សំដៅសមត្ថកិច្ចជាច្រើនគ្រាប់​ផ្អើលឫស្សីកែវ

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​បុរស​ម្នាក់​ដក​កាំភ្លើងខ្លី​បាញ់​ទៅ​កាន់​សមត្ថកិច្ច​ជា​ច្រើន​គ្រាប់ ពេល​សមត្ថកិច្ច​ឃាត់​ត្រួតពិនិត្យ កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១២ ខែធ្នូ ឆ្នាំ​២០២៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥…

រាជធានីភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​បុរស​ម្នាក់​ដក​កាំភ្លើងខ្លី​បាញ់​ទៅ​កាន់​សមត្ថកិច្ច​ជា​ច្រើន​គ្រាប់ ពេល​សមត្ថកិច្ច​ឃាត់​ត្រួតពិនិត្យ កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១២ ខែធ្នូ ឆ្នាំ​២០២៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ទល់មុខ​សាលា​ឯកជនមួយកន្លែង​ ក្នុង​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌឫស្សីកែវ​បាន​ធ្វើការ​ល្បាត​និង​ត្រួតពិនិត្យ​ក្នុង​មូលដ្ឋាន ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ម្នាក់​គួរ​ឲ្យ​សង្ស័យ ក៏​ធ្វើការ​ឃាត់​និង​សាកសួរ​នាំ ប៉ុន្តែ​ជនសង្ស័យ​ខាងលើ មិន​បាន​ឈប់​ម៉ូតូ​នោះ​ទេ ក៏​បាន​ព្យាយាម​ជិះ​គេចខ្លួន​តែ​ម្តង ។ ភ្លាម​ៗ​នោះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ប្រដេញ​តាម​ពីក្រោយ ចាប់​ពីមុខ​សាលា​​ឯកជនមួយកន្លែង នៅ​​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​កាន់​ក្រោម​ស្ពាន​ជ្រោយចង្វារ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ផ្តួល​ម៉ូតូ​ចោល រួច​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ខោ​បាញ់​ស​ម្តៅ​ទៅ​កាន់​សមត្ថកិច្ច​ជា​ច្រើន​គ្រាប់ ហើយ​ព្យាយាម​រត់គេច​ខ្លួន​ដោយ​ថ្មើរជើង ។

អ្នក​ឃើញ​ហេតុការណ៍​បាន​បន្ថែម​ថា គេ​បានឃើញ​ជនសង្ស័យ​បាញ់​ស​ម្តៅ​ទៅ​កាន់​សមត្ថកិច្ច​រួច បោះ​កាំភ្លើងខ្លី​នោះ​ចោល ហើយ​រត់​ស​ម្តៅ​ទៅ​រង្វង់​មូល​គួ​ច​កាណុង តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប្រដេញ​តាម​ពីក្រោយ​រហូត​ឃាត់ខ្លួន​បាន​សម្រេច ។

គួរ​បញ្ជាក់​ថា ករណី​បាញ់​ទៅ​លើ​សមត្ថកិច្ច​ខាងលើ​នេះ មិន​បាន​បង្ក​អោយ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ។

ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​កាន់ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឫស្សី​កែវ ដើម្បី​ធ្វើការ​សាកសួរ​នាំ និង​ស្រាវជ្រាវ​ប្រវត្តិរូប និង​​កសាងសំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ