Zidane ថា​នឹង​ផ្តល់​មេរៀន​ឈឺចាប់​មួយ​ឱ្យ Liverpool នៅ UCL


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ជាមួយនឹង​ការ​ប្រកួត​វគ្គ​ចែក​ពូ​ល​នៃ​ការ​ប្រកួត​ដណ្តើម​ពាន UEFA Champions League លោក Zinedine Zidane អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Real Madrid បាន​និយាយ​បែប​កំប្លែង​ថា ក្រុម​របស់​លោក​នឹង​មិន​មាន​បញ្ហា​ក្នុង​ការ​ផ្តួល​ក្រុម Liverpool ដែល​ជា​អ្នក​ឈ្នះ​កាលពី​រដូវ​កាល​មុន​ឡើយ ប្រសិនបើ​ពួក​គេ​ត្រូវ​ប្រកួត​ជាមួយនឹង Liverpool ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​។

បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជំនះ ៣-១ លើ Club Brugge នៅ​អឺរ៉ុប កាលពី​យប់​ថ្ងៃ​ពុធ គ្រូបង្វឹក​វ័យ​៤៧​ឆ្នាំ​រូប​នេះ បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក Liverpool នៅ​ក្នុង​ការ​ប្រកួត​បន្ទាប់​។

នៅ​ពេល​សួរ​អំពី​ទស្សនវិស័យ​នៃ​ការ​ប្រកួត​ជាមួយនឹង Liverpool នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ នៅ​ស​ប្តា​ហ៍​ក្រោយ​ថ្ងៃ​ច័ន្ទ​នេះ លោក Zidane បាន​និយាយ​បែប​កំប្លែង​ថា ក្រុម Real របស់​លោក​នឹង​មិន​មាន​បញ្ហា​អ្វី​ទេ​ក្នុង​ការ​ផ្តួល​ក្លិប​ហង្ស​ក្រហម​ម្តងទៀត​។

យោង​តាម Onefootball លោក Zidane បាន​មាន​ប្រសាសន៍​ថា​៖«​ប្រសិនបើ​យើង​លេង​ជាមួយនឹង Liverpool យើង​នឹង​កំចាត់​ពួក​គេ​ចោល​។ យើង​សប្បាយចិត្ត​ជាមួយនឹង​ជ័យ​ជំនះ និង​របៀប​ដែល​យើង​បាន​លេង​» ៕

កីឡាអន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ