Napoli បណ្តេញ Carlo Ancelotti ចេញពី​តំណែង​ក្រោយ​ដឹកនាំ​ឈ្នះ 4-0 នៅ UEFA


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ទោះបី​ឈ្នះ ៤-០ ក្នុង​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ UEFA Champions League កាលពី​យប់​ថ្ងៃ​អង្គារ​ក៏​ដោយ ក្លិប Napoli បាន​ប្រកាស​បណ្តេញ​អ្នកចាត់ការ​ជើង​ចាស់ លោក Carlo Ancelotti ដែល​ត្រូវ​បាន​គេ​និយាយ​ថា កំពុង​រង​ចាំ​ការ​វិល​ត្រឡប់​មក​កាន់​លី​គ​កំពូល​អង់គ្លេស​វិញ​។

គ្រូបង្វឹក​ជនជាតិ​អ៊ី​តា​លី​រូប​នេះ បាន​ធ្លាក់​ពី​ភារកិច្ច​របស់​គាត់ ដោយ​ក្លិប​អ៊ី​តា​លី​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ បន្ទាប់​ពី​ការ​ទទួល​ជ័យជម្នះ​លើ​ក្រុម Genk នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូ​ល​នៃ​រដូវ​កាល​នេះ​។

មុន​ជ័យជម្នះ ៤-០ របស់​ពួក​គេ លោក Ancelotti មិន​បាន​ដឹកនាំ​ក្លិប​ឱ្យ​ឈ្នះ​ម្តងណា​ឡើយ​ក្នុង​ការ​ប្រកួត​៩​ដង​មកនេះ ដែល​បាន​ចាញ់​២​ប្រកួត និង ស្មើ​៧​ប្រកួត​។ ក្លិប Napoli បាន​ប្រកាស​ពី​ការ​សម្រេចចិត្ត​របស់​ពួក​គេ​នៅ​លើ Twitter បន្ទាប់​ពី​ការ​ប្រកួត UCL របស់​ពួក​គេ ប៉ុន្តែ​បាន​បន្ថែម​ទៀត​ថា ទំនាក់ទំនង​របស់ Ancelotti ជាមួយ​ក្លឹ​ប​នៅ​តែ​មាន​ដដែល​។

គេ​បាន​សរសេរ​លើ Twitter ថា​៖«​ក្លិប Napoli បាន​ឈាន​ដល់​សេចក្តីសម្រេច​មួយ ក្នុង​ការ​ចែកផ្លូវ​ជាមួយនឹង​គ្រូបង្វឹក Carlo Ancelotti​។ ទំនាក់ទំនង​មិត្តភាព និង ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ក្លិប នាយក​លោក Aurelio De Laurentiis និង លោក Carlo Ancelotti នៅ​តែ​ដដែល​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រូបង្វឹក​វ័យ ៦០​ឆ្នាំ​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយ​ក្រុម Everton និង Arsenal ក្នុង​ក្របខ័ណ្ឌ Premier League ខណៈ​ដែល​របាយការណ៍​ផ្សេង​ទៀត​បាន​លើក​ឡើង​ថា គាត់​អាច​ត្រូវ​បាន​ជំនួស​ដោយ​លោក Gennaro Gattuso អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប AC Milan៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ