ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ Man Utd ថា Rashford អាច​ជា Ronaldo ថ្មី

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Guardian បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម Manchester United លោក Ole Gunnar…

តាម​ប្រភព​ព័ត៌មាន The Guardian បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម Manchester United លោក Ole Gunnar Solskjær បាន​ប្រៀបធៀប Marcus Rashford ទៅ​ជាមួយនឹង Cristiano Ronaldo ដោយ​លើក​ឡើង​ថា ខ្សែប្រយុទ្ធ​អង់គ្លេស​រូប​នេះ​មាន​សមត្ថភាព​ដូច​ទៅ​នឹង Ronaldo កាលពី​នៅ Manchester United ។

ការ​ស៊ុត​ប៉េ​ណា​ល់​ទី​របស់ Rashford ធ្វើ​ឱ្យ​ឈ្នះ​ក្លិប​មេឃ​ខៀវ Manchester City កាលពី​ថ្ងៃ​សៅរ៍ ជាមួយ​ការ​រក​គ្រាប់​បាល់​បាន​១៦​គ្រាប់​សម្រាប់​ក្លិប និង​ក្រុម​ជម្រើសជាតិ កីឡាករ​អាយុ​២២​ឆ្នាំ​រូប​នេះ កំពុង​រីករាយ​នឹង​យុទ្ធនាការ​ដ៏​លេចធ្លោ​បំផុត​របស់​គាត់​ចាប់តាំងពី​បាន​បំបែក​ខ្លួន​ទៅ​ក្រុម​ដំបូង​របស់ United ក្រោម​ការ​ដឹកនាំ​របស់​លោក Louis van Gaal ក្នុង​ឆ្នាំ​២០១៦ ។

នៅ​ពេល​សួរ​អំពី​ការ​ទាត់​បាល់​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Tottenham និង City លោក Solskjaer បាន​នឹកឃើញ​ដល់ ជើង​ខ្លាំង​របស់ Juventus និង ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់ Cristiano Ronaldo ដែល​រកបាន​គ្រាប់​បាល់ ១១៨​គ្រាប់ ក្នុង​ការ​ប្រកួត​២៩២ សម្រាប់ Manchester United នៅ​ចន្លោះ​ឆ្នាំ ២០០៣ និង ២០០៩​។

លោក Solskjaer បាន​លើក​ឡើង​ថា​៖«​វា​ងាយស្រួល​ណាស់​បើ​ប្រៀបធៀប​ពួក​គេ​ទាំង​ពីរ​។ ពួក​គេ​មាន​ជំនាញ រាង​កាយ អាកប្បកិរិយា គុណ​លក្ខណៈ និង គ្រប់យ៉ាង​ស្រ​ដៀង​គ្នា​។ Rashford មានឱកាស​អាច​ក្លាយទៅជា​កីឡាករ​កំពូល​លើ​លោក​។ សង្ឃឹមថា គេ​នៅ​តែ​ល្អ​ដូច​ពេល​នេះ​ចុះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ