ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ជួប​គ្នា​នៅ El Clasico តារា​ឆ្នើម Messi រំពឹង​ពី​ក្រុម Real Madrid រួច​ស្រេច

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា ក្លិប Barcelona នឹង​ត្រូវ​ជួប​ជាមួយ Real Madrid នៅ​ថ្ងៃ​ទី ១៨…

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា ក្លិប Barcelona នឹង​ត្រូវ​ជួប​ជាមួយ Real Madrid នៅ​ថ្ងៃ​ទី ១៨ ខែធ្នូ ហើយ Lionel Messi ជឿជាក់​ថា ក្លិប​របស់​លោក Zinedine Zidane នឹង​មិន​ងាយស្រួល​ចាត់ការ​នៅ​លើ​តារាង Camp Nou ។

កីឡាករ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ បាន​សង្កត់ធ្ងន់​ទៅ​លើ​ភាព​អសកម្ម​នៃ​ការ​ប្រកួត​មួយ​ដូច​ជា Clasico ដែល​អ្វី​ៗ​អាច​កើតឡើង​។ Messi បាន​និយាយ​អំឡុង​ពេល​បង្ហាញ​ស្បែកជើង​ក​វែង​ថ្មី​របស់​គាត់​ឈ្មោះ Adidas Nemesis 19 ថា​៖ «​ខ្ញុំ​រំពឹង​ថា​នឹង​ជួប Madrid ដ៏​ខ្លាំង​នៅ​ថ្ងៃ​នោះ​។ ពួក​គេ​ពូកែ​លេង​ណាស់​»​។

Messi បាន​បន្ត​ថា​៖ «​យើង​ទាំង​ពីរ​មាន​ទម្រង់​លេង​ល្អ ប៉ុន្តែ​ពួក​គេ​គឺ​កប់​ណាស់​សម្រាប់​ទម្រង់​លេង​។ យើង​ត្រូវ​តែ​ចាប់ផ្តើម​ពី​ដំបូង ព្រោះ​វា​ជា​ឆ្នាំ​ថ្មី​ដែល​ជា​ការ​ប្រកួតប្រជែង​ថ្មី​។ យើង​រៀន​ពី​អតីត​កាលពី​កំហុស​និង​ផ្តោត​លើ​បច្ចុប្បន្ន​។ វា​នឹង​ជា​កំហុស​មួយ សម្រាប់​ការ​ធ្លាក់​ចូល​ក្នុង​កំហុស​ដដែល​ម្តងទៀត​»​។

កា​ពី​ទែន​ក្លិប Barcelona ក៏​បាន​ពិភាក្សា​ពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ការ​ប្រកួតប្រជែង​នៅ LaLiga Santander ដែល​ជា​សមរភូមិ​ប្រយុទ្ធ​គ្មាន​ក្តី​មេត្តា សម្រាប់​ក្លិប​កំពូល​ៗ​។ Messi បាន​និយាយ​ថា​៖ «​វា​មិនមែន​គ្រាន់តែ​នៅ​ឆ្នាំ​នេះ​ទេ​។ យើង​អាច​ដឹង​ថា​វា​បែប​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ គ្រប់​យើង​គឺ​កាន់តែ​មិន​អាច​ទាយ​ដឹង​។ វា​ពិតជា​ពិបាក​ក្នុង​ការ​លេង​ក្នុង​នាម​ជា​អ្នក​ក្រៅ​ផ្ទះ ខណៈ​ដែល​ម្ចាស់ផ្ទះ​កាន់តែ​ខ្លាំង​ទៅ​ៗ​។ នេះ​គឺ​កាន់តែ​ស្មុគស្មាញ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ