ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លូកដៃ​ហើយ Liverpool កំពុង​តាម​ប្រមាញ់​ខ្សែប្រយុទ្ធ​ឆ្នើម​២​រូប​របស់ PSG

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Guardian បានឱ្យ​ដឹង​ថា Liverpool បាន​ចាត់​ទុក Mbappe និង Neymar ជា​ជម្រើស​មុនគេ​សម្រាប់​ការ​ទិញ​យក​នៅ​ពេល​ខាង​មុខ​នេះ…

តាម​ប្រភព​ព័ត៌មាន The Guardian បានឱ្យ​ដឹង​ថា Liverpool បាន​ចាត់​ទុក Mbappe និង Neymar ជា​ជម្រើស​មុនគេ​សម្រាប់​ការ​ទិញ​យក​នៅ​ពេល​ខាង​មុខ​នេះ ។ មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​ទេ​ចំពោះ​អ្នក​អាន​សារព័ត៌មាន The Mill ដែល​ថា Neymar ហាក់ដូចជា​ធុញទ្រាន់​នឹង​ជីវិត​នៅ​ប៉ា​រី​ស​។ ក្រុម Barcelona និង Real Madrid បាន​ឈប់​ដេញ​តាម​ប្រមាញ់ Neymar យូរណាស់​មក​ហើយ ។

សារព័ត៌មាន Marca បាន​រាយការណ៍​ថា Mbappé មិន​ចាប់អារម្មណ៍​ក្នុង​ការ​បន្ត​កិច្ចសន្យា​របស់​គាត់​ជាមួយនឹង PSG ទៀត​ទេ ដែល​ផុតកំណត់​នៅ​ឆ្នាំ ២០២២ ដូច្នេះ​ប្រសិនបើ​ក្លិប​អ្នកមាន​បារាំង​ដាច់​លុយ គេ​អាច​យក Mbappe ទៅ​លក់​បាន​មុន​ពេល​ដាច់​កុងត្រា ។

ក្លិប Chelsea និង Manchester City ក៏​ត្រូវ​បាន​គេ​និយាយ​ផង​ដែរ​ថា កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ស្ថានភាព​របស់ Neymar តែ​សម្រាប់ City គេ​ចង់បាន​ខ្សែការពារ​ជាង ព្រោះតែ​គេ​កំពុង​តែ​ខ្វះ​កម្លាំង​នៅ​តំបន់​ខ្សែការពារ ។

ការ​បោះ​ពុ​ម្ភ​ផ្សាយ​របស់​បារាំង Le Parisien បាន​លើក​ឡើង​ថា ក្រុម​យក្ស​បារាំង​បាន​ផ្តល់​ជូន Mbappe នូវ​កិច្ចសន្យា​ថ្មី​រយៈពេល​៦​ឆ្នាំ​ដែល​មាន​តម្លៃ​ខ្លួន​២៥​លាន​ផោន​ក្នុង​មួយ​ឆ្នាំ ក្នុង​គោលបំណង​ដើម្បី​បញ្ចៀស​ការ​ចាប់អារម្មណ៍​ពី​ក្លិប​អធិរាជ​ស Real Madrid ប៉ុន្តែ​នៅ​តែ​មិន​អាច​បញ្ចុះបញ្ចូល Mbappe បាន ។

របាយការណ៍​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា តារា​ឆ្នើម​ដែល​ជា​អ្នក​ឈ្នះ​ពានរង្វាន់ FIFA World Cup 2018 រូប​នេះ ចង់​ឈ្នះ​ពាន UEFA Champions League និង Ballon d’Or ដែល​គាត់​ជឿជាក់​ថា ការ​នៅ​លេង​នៅ PSG នឹង​មិន​អាច​ឱ្យ​គាត់​សម្រេច​គោលបំណង​នេះ​បាន​ទេ ខណៈ​ដែល Neymar ក៏​មិនសូវ​ជា​សប្បាយចិត្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ