ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​បោះ​ឆ្នោត​សាកល​ថ្ងៃនេះ​ ផ្តោត​លើ​Brexit

4 ឆ្នាំ មុន

ប្រជាជន​អង់គ្លេស​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត៌​នេះ​នឹង​ទៅ​បោះ​ឆ្នោត​ ដើម្បី​ជ្រើស​តំណាងរាស្ត្រ​នៅ​ម៉ោង​ពីរ​រសៀល​ម៉ោង​នៅ​កម្ពុជា​ ។ ការ​បោះ​ឆ្នោត​នេះ​នឹង​ត្រូវ​គេ​ចង​ចាំ​ថា​ ជា​ការ​បោះ​ឆ្នោត​ដែល​ទាក់ទង​ទៅ​នឹង​Brexit គឺ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ដែល​ជា​បញ្ហា​ដ៏​ចម្រូងចម្រាស់​មួយ​នៅ​អង់គ្លេស​។ អ្នកបោះឆ្នោត​អាច​ទៅ​បោះ​ឆ្នោត​បាន​ដោយ​មិន​មាន​បណ្ណ​បោះ​ឆ្នោត​ទេ​ ។ ពួក​គេ​គ្រាន់តែ​ប្រាប់​ឈ្មោះ ​និង​អា​សយ​ដ្ឋា​ន​នៅ​ស្ថា​នី​យ​បោះ​ឆ្នោត​នៅ​តាម​មូលដ្ឋាន​របស់​ពួក​គេ​ជា​ការ​ស្រេច​…

ប្រជាជន​អង់គ្លេស​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត៌​នេះ​នឹង​ទៅ​បោះ​ឆ្នោត​ ដើម្បី​ជ្រើស​តំណាងរាស្ត្រ​នៅ​ម៉ោង​ពីរ​រសៀល​ម៉ោង​នៅ​កម្ពុជា​ ។

ការ​បោះ​ឆ្នោត​នេះ​នឹង​ត្រូវ​គេ​ចង​ចាំ​ថា​ ជា​ការ​បោះ​ឆ្នោត​ដែល​ទាក់ទង​ទៅ​នឹង​Brexit គឺ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ដែល​ជា​បញ្ហា​ដ៏​ចម្រូងចម្រាស់​មួយ​នៅ​អង់គ្លេស​។

អ្នកបោះឆ្នោត​អាច​ទៅ​បោះ​ឆ្នោត​បាន​ដោយ​មិន​មាន​បណ្ណ​បោះ​ឆ្នោត​ទេ​ ។ ពួក​គេ​គ្រាន់តែ​ប្រាប់​ឈ្មោះ ​និង​អា​សយ​ដ្ឋា​ន​នៅ​ស្ថា​នី​យ​បោះ​ឆ្នោត​នៅ​តាម​មូលដ្ឋាន​របស់​ពួក​គេ​ជា​ការ​ស្រេច​ ។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ គេ​នឹង​ធ្វើការ​ជ្រើសរើស​តំណាងរាស្ត្រ​ចំនួន​៦៥០​នាក់ ដើម្បីកាន់កាប់​នៅ​ក្នុង​សភា។

លោកនាយក​រដ្ឋមន្ត្រី​ច​ន ​សុ​ន​ បាន​សន្យា​ថា ​រដ្ឋាភិបាល​គណបក្ស អភិរក្សនិយម​របស់ គាត់​នឹង​ធ្វើ​យ៉ាង​ណា​​អោយ​brexit នឹង​អាច​ធ្វើ​បាន​លឿន​ត្រឹម​ខែមករា​២០២០​។

ចំណែក​គណបក្ស​ពលករ​ដែល​ជា​គណបក្ស​ឆ្វេងនិយម​របស់​លោក ខក​ប៊ី​ន​ថា​នឹង​សម្របសម្រួល​អោយ​មានការ​ចាកចេញ​របស់​អង់គ្លេស ​តាម​សម្រួល​ជាង​មុន​ហើយ​អាច​ទាមទារ​អោយ​មានការ​ធ្វើ​ប្រជាមតិ​មួយ​ទៅ​លើ​បញ្ហា​នេះ​។ គណបក្ស​ពីរ​នេះ​ត្រូវ​គេ​ដឹង​ថា ​គឺជា​គណបក្ស​ធំ​ជាងគេ​និង​មានការ​ប្រកួតប្រជែង​គ្នា​
ខ្លាំង​៕

អត្ថបទសរសេរ ដោយ