ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចុះ​អនុវត្ត​សាលដីកា​រុះរើ​ផ្ទះ​ស្ត្រី​លក់​អេ​ត​ចាយ ​​ត្រូវ​​ផ្អាកសិន

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ​លោក​គង់ ​ច​័ន្ទខេ​ម​រិ​ទ្ធ ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ បាន​ដឹកនាំ​ក្រុម​អ្នក​​អនុវត្ត​សាល​ក្រុម​នៃ​សាលាដំបូង​ខេត្តស្វាយរៀង​ នា​រសៀល​ថ្ងៃ​ទី​១១ ​ធ្នូ ​២០១៩ ​នៅផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ​តន់…

ខេត្តស្វាយរៀង ៖ ​លោក​គង់ ​ច​័ន្ទខេ​ម​រិ​ទ្ធ ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ បាន​ដឹកនាំ​ក្រុម​អ្នក​​អនុវត្ត​សាល​ក្រុម​នៃ​សាលាដំបូង​ខេត្តស្វាយរៀង​ នា​រសៀល​ថ្ងៃ​ទី​១១ ​ធ្នូ ​២០១៩ ​នៅផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ​តន់ ​ថាវ​រី​ ជាអ្នកលក់​អេ​ត​ចាយ​ ស្ថិត​នៅ​ភូមិ​កៀង​សាំង ​សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង​នោះ ​ត្រូវ​បាន​ផ្អាក​នៅ​ម៉ោង​៣​ និង​១០​នាទី​រសៀល ​ដោយសារ​​គ្មាន​អាជ្ញាធរ​និង​មន្ត្រី​សុរិយោដី​ចូលរួម​ គឺ​មាន​តែ​លោក​ព្រះរាជអាជ្ញា​ និង​សមត្ថកិច្ច​នគ​បាល​ជាង​២០​នាក់​ប៉ុណ្ណោះ​ ។

ហើយ​ជា​ពិសេស​រក​អ្នក​បង្ហាញ​ព្រំប្រទល់​ដី​មិន​ទាន់​បាន​ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ជា​ច្រើន​នាក់​ប្រាប់​ថា ប​័ណ្ណសំគាល់​សិទ្ធិ​ដែល​ដើមបណ្តឹង​យក​មក​អះអាង​នេះ ​គឺ​នៅ​ទីតាំង​ផ្សេង​​ ដូច្នេះ​ត្រូវ​ផ្អាក​លើក​ពេល​ទៅ​ថ្ងៃក្រោយ ​។

​ទាក់ទិន​ករណី​នេះ​ដែរ​ លោក​គង់ ​ច​ន្ទ័​ខេ​ម​រិ​ទ្ធ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា ការ​អនុវត្ត​សាល​ដិ​កា​នេះ ​ត្រូវ​ផ្អាក​ដោយសារ​រក​អ្នក​នៅ​ព្រំប្រទល់​មិន​ទាន់​បាន​គ្រប់​ម្យា​ង​អាជ្ញាធរ​ក្រុង​និង​មន្ត្រី​សុរិយោដី​អត់​មក​ចូលរួម​ក៏ត្រូវ​ផ្អាក​សិន​ ដោយលើក​ទៅ​ថ្ងៃក្រោយ​ ហើយ​បើ​កូនបំណុល​ចង់បាន​យុត្តិ​ធម៌​ សូម​រក​មេធាវី​ដាក់​សំណើ​ទៅ​តុលាការ​សុំ​ទាស់ ​និង​សើរើ​សំណុំរឿង​ឡើង​វិញ​។ គួររំលឹកថា៖ គាត់​ស្រែ​កថា អយុត្តិធម៌​ណាស់ សុំ​ឱ្យ​សម្តេច​​ជួយ​រក​យុត្តិធម៌​ផង

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ