អតិរេកពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម បានបន្តកើនឡើង ។ នេះបើធៀបនឹងស្ថិតិ នៃការនាំចេញ និងនាំចូលរបស់កម្ពុជា នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦ និងរយៈពេលដដែល នៃឆ្នាំ២០២៥ ។

យោងតាមស្ថិតិដែលទទួលបានពីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២០ ខែកក្កដា បានបង្ហាញថា នៅឆមាសទី១ នៃឆ្នាំ២០២៦ កម្ពុជានាំចេញទៅវៀតណាម មានតម្លៃសរុបប្រមាណជា២,៥២ ពាន់លានដុល្លារ ហើយនាំចូលរង្វង់២,២០ ពាន់ដុល្លារ ដូច្នេះកម្ពុជាមានអតិរេកពាណិជ្ជកម្មរង្វង់ប្រមាណជាជាង៣០០លានដុល្លារ ។
ប្រភពដដែលបានបន្តថា ដោយឡែកកាលពីឆមាសទី១ នៃឆ្នាំ២០២៥ កម្ពុជានាំចេញទៅវៀតណាម មានតម្លៃត្រឹម២,១៩ ពាន់លានដុល្លារ និងនាំចូលពីវៀតណាម ត្រឹម២,១៤ពាន់លានដុល្លារ មានអតិរេកជិត៤៦ លានដុល្លារ ។
ផ្អែកតាមស្ថិតិនេះ រវាងឆមាសទី១ នៃឆ្នាំ២០២៦ និងឆមាសទី១ នៃឆ្នាំ២០២៥ អតិរេកពាណិជ្ជកម្មកម្ពុជានឹងវៀតណាម កើនឡើងដល់ទៅ ជាង ២៦៥ លានដុល្លារ ៕
ចែករំលែកព័តមាននេះ