ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ស្រែ​កថា អយុត្តិធម៌​ណាស់ សុំ​ឱ្យ​សម្តេច​​ជួយ​រក​យុត្តិធម៌​ផង

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ស្ត្រី​២​នាក់​បងប្អូន​និង​កូន​ អំពាវនាវ​សុំ​ឱ្យសម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន ​សែន​ ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ក្នុង​រឿង​ទំនាស់​​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រយៈពេល​១៨​ឆ្នាំ​មក​ហើយ​ និង​ត្រូវ​តុលាការ​សាលា ដំបូង​ខេត្តស្វាយរៀង​ ចុះ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល​ក្នុង​សំណុំ​រឿង​រដ្ឋប្បវេណី​លេខ​០៧​ចុះ​ថ្ងៃ​ទី​២២​​…

ខេត្តស្វាយរៀង ៖ ស្ត្រី​២​នាក់​បងប្អូន​និង​កូន​ អំពាវនាវ​សុំ​ឱ្យសម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន ​សែន​ ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ក្នុង​រឿង​ទំនាស់​​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រយៈពេល​១៨​ឆ្នាំ​មក​ហើយ​ និង​ត្រូវ​តុលាការ​សាលា ដំបូង​ខេត្តស្វាយរៀង​ ចុះ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល​ក្នុង​សំណុំ​រឿង​រដ្ឋប្បវេណី​លេខ​០៧​ចុះ​ថ្ងៃ​
ទី​២២​​ ខែ​​១​ ឆ្នាំ​២០០២​ របស់​សាលាដំបូង​ខេត្តស្វាយរៀង​ និង​តាម​សាល​ដីកា​តុលាការ​កំពូល​ដោយ​ចុះ​រុះ
រើ​ផ្ទះ​នៅ​ថ្ងៃ​ទី​១១​ខែធ្នូ​ឆ្នាំ​២០១៩​វេលា​ម៉ោង​០២​​នាទី​រសៀល​ដោយ​អយុត្តិធម៌​ណាស់​ ។​

លិខិត​ជូនដំណឹង​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ ជម្រាប​មក​លោក​ហ៊​ ហាន​ អាយុ​៤៤​ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​កៀន​សាំង​សង្កាត់​ស្វាយ​រៀង​ ក្រុ​ងស្វាយ​រៀង​ (​ជា​កូនបំណុល​)​ ដ្បិត​នៅ​ថ្ងៃ​
ទី​១១​ខែធ្នូ​២០១៩​ វេលា​ម៉ោង​២​​​រសៀល​ យើង​ដឹកនាំ​ក្រុម​អ្នក​អនុវត្ត​សាលក្រម​របស់​សាលាដំបូង​ខេត្ត ស្វាយរៀង​ចុះ​អនុវត្ត​សាល​ដីកា​លេខ​៥២០ ​ចុះ​ថ្ងៃ​ទី​២៤​ ធ្នូ​ ២០០៧​ របស់​សាលា​កំពូល​ដោយ​ចុះ​រុះរើ​ផ្ទះ​ចេញពី​ភូមិ​ដែល​មាន​ទំហំ​១១៨១​ម៉ែត្រការ៉េ ​មា​នប​័ណ្ណសំគាល់​សិទ្ធិ​លេខ​A១:១២៨១ ​ចុះ​ថ្ងៃ​០២​ ខែមេសា​ឆ្នាំ​១៩៩៣ ​ស្ថិត​នៅ​ភូមិ​កៀន​សាំង ​សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង ​ឲ្យ​ទៅ​ឈ្មោះ​តន់​ វឌ្ឍនៈ​(​ជា​ម្ចាស់ បំណុល​)​ គ្រប់គ្រង​តាម​អំណាច​សាល​ដីកា​ខាងលើ​ដោយ​អយុត្តិធម៌​ ។

បើ​តាម​ស្ត្រី​រង​គ្រោះ​ឈ្មោះ​តន់ ថាវ​រី​ អាយុ​៤៩​ឆ្នាំ​ ដែល​ជា​ប្រពន្ធ​របស់​ឈ្មោះ​ហ៊ ហាន បាន​រៀបរាប់​ថា ដី​លំនៅ​ឋាន ​ដែល​រូប​គាត់​រស់នៅ​សព្វថ្ងៃ ពី​ឆ្នាំ​១៩៧៩​បងស្រី​ឈ្មោះ​តន់ ​សំ​អ៊ា​ត អាយុ​៦៥​ឆ្នាំ​ បាន​មក​រស់នៅ​លើ​ដី​ទំហំ​៤០​ម៉ែត្រ​X៤០​ម៉ែត្រ​នេះ ​រហូត​ដល់​ឆ្នាំ​១៩៨៨ ​ហើយ​រូប​គាត់​តន់​ ថាវ​រី បាន​រៀប​ការ​ជាមួយ​ប្តី​ឈ្មោះ​ហ៊​ ហាន និង​ដោយ​គ្មាន​ដី​សង់ផ្ទះ​រស់នៅ​បងស្រី​ឈ្មោះ​តន់​សំ​អ៊ា​ត​ ក៏​បាន​ឲ្យ​មក​សង់ផ្ទះ​រស់នៅ​ចាប់ តាំងពី​ឆ្នាំ​១៩៨៨​រហូត​ដល់​បច្ចុប្បន្ន ​ចំណែក​បងស្រី​ក៏​បាន​ទៅ​រស់នៅ​តាម​ប្តី​ទៅ​ធ្វើការ​ជា​មន្ត្រីរាជការ​នៅ​ភ្នំពេញ​រហូត​បច្ចុប្បន្ន​ដែរ។

ព័ត៌មានពិស្តារមាន​ផ្សាយជូននៅលើកាសែតកោះសន្តិភាព ។