ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជិត៤​ពាន់នាក់ ត្រូវ​បាន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ទទួល​ពិនិត្យ និង​ព្យាបាល​នៅ​ថ្ងៃ​ទី​១៦ ​ក​ក្ក​ដា

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ នៅថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦នេះ មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ប្រកាស​ពី​អត្រា​ខ្ពស់ ​នៃ​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ មក​ពិនិត្យ និង​ព្យាបាល​ចំនួន ៣,៧៧៩នាក់ ត្រឹមតែ​មួយ​ថ្ងៃ ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៦ ម្សិលមិញ​ ។

ក្នុង​ចំណោម​អ្នកជំងឺ​ ដែល​មក​ពិនិត្យ ព្យាបាល​ទាំងនេះ មាន​កុមារ​ ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ ​ត្រូវ​សម្រាក​ផ្ទាល់​នៅ​មន្ទីរពេទ្យ​ចំនួន ៨៣១ នាក់​ ។

បន្ថែម​លើ​កុមារ ​ដែល​មក​ព្យាបាល​ថ្មី​កាលពី​ម្សិលមិញ​នេះ ក៏​មាន​កុមារ ​ដែល​កំពុង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ស្រាប់​មាន​ចំនួន ៣,០៣៦នាក់ ផង​ដែរ ក្នុង​នោះ​មាន​ជំងឺគ្រុនឈាម​រហូត​ដល់ ៦៤៧នាក់​ ។

ការ​បរិច្ចាគថវិកា​របស់​អ្នក ​ពិតជា​សំខាន់​ណាស់ សម្រាប់​ចូលរួម​សង្គ្រោះ​ជីវិត​កុមារ ​ដែល​ជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា ​៕