ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបករណីជួញដូរគ្រឿងញៀននៅប៉ោយប៉ែត៖ ជនជាតិថៃ ៣នាក់ ត្រូវ​ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយ​មាន​ជ័យ

23 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ឃាត់ខ្លួន​ជនជាតិ​ថៃ​៣​នាក់​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន​​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ​នៅ​ថ្ងៃ​ទី​២០ ខែ​ក​ក្ក​ដា ឆ្នាំ​២០២៦​ ។

លោក​ឧត្តមសេនីយ៍ត្រី ធិ​ន ស៊ី​ន​ដេ​ត ស្នងការ​រង​ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ​ជន​សង្ស័យ​ទាំង៣​នាក់ ​១-​ឈ្មោះ ជី​រិ​វ៉េ​ត ថង​ម៉ឺន ហៅ​ម៉ុ​ន ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ ២-​ឈ្មោះ ជី​រ៉ា​ក់​សាក់ សា​រ៉ា​រ៉ាត់ ហៅ​កេ​ម ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ ៣-​ឈ្មោះ កា​រ៉ា​ន់ កិន​បូ​កែវ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ ស្នាក់​នៅ​បុរី​ដួង​ចាន់ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា ​នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ គឺ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ស្រាវជ្រាវ​ហើយ​កំណត់​មុខសញ្ញា​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ ជា​ជនជាតិ​ថៃ​និង​រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​បារី​អេ​ឡិច​ត្រូ​និ​ច ឬវ៉េប​១​ដើម និង​ក្បាល​PODK​ ចំនួន​១៦​ថង់​ ដែល​ឃាត់​នៅ​ថ្ងៃ​ទី​២០ ខែ​ក​ក្ក​ដា ឆ្នាំ​២០២៦​ នៅ​ចំណុច​ផ្លូវ​សាធារណៈ​ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​ឧត្ត​សេនីយ៍​ត្រី ធិ​ន ស៊ី​ដេ​ត បាន​បញ្ជាក់​ថា​ ​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​សាកសួរ​និង​វត្ថុ​តាង​គ្រឿងញៀន​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​អនុវត្តន៍​តាម​ច្បាប់​៕​