ទុស្សេខ្សែភ្លើង! ឆេះផ្ទះ១ខ្នងអស់ស្ទើរទាំងស្រុង ខណៈម្ចាស់ផ្ទះចាក់សោចោល
- សៀមរាប
ខេត្តសៀមរាប ៖ ផ្ទះប្រជាពលរដ្ឋ ឈ្មោះ យឿន គឹមយ៉ាន ភេទស្រី អាយុ៤៣ឆ្នាំ ត្រូវបានផ្ទុះស្សេខ្សែភ្លើង ឆេះអស់ស្ទើរទាំងស្រុង ទាំងកណ្តាលយប់អាធ្រាត បង្កការភ្ញាក់ ផ្អើលពេញខេត្ត ខណ:ម្ចាស់ផ្ទះ បានចាក់សោ ចោល ហើយចេញទៅក្រៅ ។ ហេតុការណ៍ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នោះ បានកើតឡើងនៅវេលាម៉ោង១២ និង ០៥ នាទី រំលងអធ្រាត្រ ឈាន ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៦ នៅត្រង់ចំណុចផ្ទះឈ្មោះ យឿន គឹមយ៉ាន ភេទស្រី អាយុ៤៣ឆ្នាំ ភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
បើតាមលោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រី បានប្រាប់ភ្នាក់ងារកោះសន្តិ ភាពយើង នៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នេះថា បើតាមប្រភពព័ត៌មាន រាយការណ៍មកកម្លាំងសមត្ថកិច្ចយើងនៅវេលាម៉ោង០០ និង០៥ នាទី រំលងអធ្រាត្រ ឈាន ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៦ ថាមានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ឈ្មោះ យឿន គឹមយ៉ាន ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយ ស្រី ខេត្តសៀមរាប ខណៈពេលប្រហែលម្ចាស់ ផ្ទះមិននៅហើយចាក់សោរចោល ទើបបណ្តាលឱ្យឆាបឆេះ អស់បែប នេះ សំណាងល្អមិនរាល ដាលដល់ផ្ទះអ្នកជិតខាង ឬ មនុស្សរងរបួសឡើយ។
លោក អធិការបានបន្តទៀតថា បន្ទាប់ពីមានករណីឆេះផ្ទះពលរដ្ឋ នោះ កម្លាំងអន្តរា គមន៍ ចុះជួយ ទាន់ពេលវេលាទាំងកណ្តាលយប់អាធ្រាត រួម មាន: -កម្លាំងស្នងការដ្ឋាននគរបាលខេត្ខសៀមរាប ។ -កម្លាំងនគរបាលអធិការដ្ឋានស្រុកបន្ទាយស្រី ។ -កម្លាំងនគរ បាលអធិការក្រុងរុនតាឯកតេជោសែន ។ -កម្លាំងនគរបាលប៉ុស្តិ៍ ។ -កម្លាំងប្រជាការពារភូមិ ។ -កម្លាំងអាជ្ញាធរអប្សរា ។ -អាជ្ញាធរភូមិ.ឃុំ និងប្រជាពលរដ្ឋ បានចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ។
លោក បញ្ជាក់ថា ដោយ មាន បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេ នីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត សៀមរាប បានឱ្យ លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រី ដឹកនាំកម្លាំងចម្រុះចុះអន្តរាគមន៍ ជួយបាញ់ពន្លត់ភ្លើងដែលឆេះផ្ទះប្រជាពលរដ្ឋ។ លោក បញ្ជាក់ទៀតថា ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ៦ គ្រឿង ប្រើទឹកអស់ ៥ ឡាន ក្នុង នោះ មាន រថយន្ត របស់កម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន ៣ គ្រឿង ។ -កម្លាំងនគរបាលអធិការដ្ឋានស្រុកបន្ទាយ ស្រី ចំនួន ១ គ្រឿង ។ -កម្លាំងនគរបាលអធិការក្រុងរុនតាឯកតេជោសែន ចំនួន ១ គ្រឿង និង -កម្លាំងអាជ្ញាធរអប្សរា ចំនួន ១ គ្រឿង បាញ់ទឹកពន្លត់ អស់ ចំនួន ៥ ឡាន និងបានរលត់ទាំងស្រុងនៅវេលាម៉ោង ០១ និង ២០នាទី នាទី រំលងអធ្រាត្រ ឈាន ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ។
លោក បន្ថែមថា ករណីឆេះផ្ទះពលរដ្ឋ នេះ បណ្តាលឱ្យខូចខាត: -ផ្ទះឈើ ១ខ្នង ដំបូលប្រក់ក្បឿង ទំហំ ទទឹង ៦m × បណ្ដោយ ៨ m ប្រភេទជា ផ្ទះល្វែង ,កង្ហារ ០៣ គ្រឿង ពូក៥ , រថយន្ត ១ គ្រឿង ឆេះអស់ ៣០ភាគរយ ។ -តាមការបញ្ជាក់ពីម្ចាស់ ផ្ទះ ឈ្មោះ យឿន គឹមយ៉ាន ភេទស្រី បានរៀបរាប់ប្រាប់សមត្ថកិច្ច ថា នៅក្នុងផ្ទះមានតែសម្ភារៈពុំមានមនុស្សនៅទេ ហើយពេលឆភ្លាម គាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន តែ ប៉ុណ្ណោះ សំណាងល្អមិនមាននរណាម្នាក់ រស់ នៅក្នុង ផ្ទះ ឡើយ ព្រោះ ចាក់សោចោល។
មូលហេតុនៃការឆេះ ផ្អែកតាមប្រភពព័ត៌មាន អ្នកនៅជុំវិញកន្លែងកើតហេតុ យើងសន្និដ្ឋានថា: បណ្តាលមកពីទុសេខ្សែភ្លើង(ឆ្លងចរន្តអគ្គិសនី )។
បច្ចុប្បន្ន ផ្ទះប្រជាពលរដ្ឋដែលឆេះនេះ បើគិតជាទឹកប្រាក់ ប្រមាណជាង ១ ម៉ឺនដុល្លារ៕





ចែករំលែកព័តមាននេះ