ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបរត្រូវដឹង! ចាប់ពីម៉ោង ១រសៀលនេះ សាំងធម្មតា៤.៤០០រៀល និងម៉ាស៊ូត៥.២៥០រៀល ក្នុងមួយលីត្រ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម ប្រកាស​តម្លៃ​ប្រេងឥន្ធនៈ​ថ្មី​ចាប់​អនុវត្តន៍​ពី​ម៉ោង​១:០០ រសៀល​នេះ ដោយ​តម្លៃ​សាំង​ធម្មតា ៤.៤០០​រៀល និង​ម៉ា​ស៊ូ​ត ៥.២៥០​រៀល ក្នុង​មួយ​លី​ត្រ ។

ជាក់ស្តែង​ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៦ នេះ​ថា តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​ទូ​ទាំង​ប្រទេស​សម្រាប់​អនុវត្ត​ចាប់ពី​វេលា​ម៉ោង​១:០០ រសៀល ថ្ងៃ​ទី​២១ ខែសីហា រហូត​ដល់​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៦ ។

យោង​តាម​សេចក្ដីជូនដំណឹង បាន​បញ្ជាក់​ឱ្យ​ដឹង​ថា តម្លៃ​ប្រេងឥន្ធនៈ​គិត​ជា​ប្រាក់​រៀល ដែល​ត្រូវ​លក់រាយ​នៅ​លើ​ទីផ្សារ​រួម​មាន ៖
ប្រេងសាំង​ធម្មតា មាន​តម្លៃ ៤.៤០០ រៀល ក្នុង​មួយ​លី​ត្រ និង​ប្រេងម៉ាស៊ូត​មាន​តម្លៃ ៥.២៥០ រៀល ក្នុង​មួយ​លី​ត្រ ។

ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់គ្រប់ស្ថានីយ និងដេប៉ូលក់រាយប្រេងឥន្ធនៈទាំងអស់នៅទូទាំងប្រទេស ត្រូវអនុវត្តការលក់ទៅតាមតម្លៃកំណត់ខាងលើឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត ៕