រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ នៅតំបន់ចម្ការមីនភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មន្ត្រីអង្គភាពស៊ីម៉ាក់ CMAC បានអញ្ជើញអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋម្ចាស់ដី និងមានដីក្បែរៗនោះ បានពិនិត្យតំបន់គ្រាប់មីនតោនដែលអង្គភាពស៊ីម៉ាក់ ទើបតែបានបោសសម្អាតរួច ដើម្បីផ្សព្វផ្សាយព័ត៌មានតំបន់នៅសល់ និងបង្កើនការចូលរួមប្រុងប្រយត្ន័គ្រោះថ្នាក់ នេះបើយោងតាមលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ។
សូមបញ្ជាក់ថា នៅសប្តាហ៍មុននេះ អង្គភាព CMAC បានរកឃើញ និងដោះបន្សាបគ្រាប់មីនតោន បានចំនួន៤រណ្តៅ ស្មើនឹង ៨គ្រាប់ ហើយកាលសង្គ្រាមមុន ចុងឆ្នាំ១៩៩៨ តំបន់នេះជាអតីតសមរភូមិជួរមុខរវាងកងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋាភិបាល ដែលអាចពង្រាយគ្រាប់មីនតោន យ៉ាងច្រើនរាប់គីឡូម៉ែត្រ ដើម្បីការពារទីតាំង ។ ប្រជាពលរដ្ឋបានប្រថុយប្រថានដាំដុះដំឡូងមី នៅតំបន់នេះ ដែលកន្លែងខ្លះ បានរុករានតាំងពីឆ្នាំ១៩៩៦ មកម្លេះ ៕



















ចែករំលែកព័តមាននេះ