ចំណេះដឹង៖ យោងតាមការចុះផ្សាយពីព្រភពបរទេស អ្នកដែលមានបញ្ញាអារម្មណ៍ (EQ) ខ្ពស់ មិនឱ្យអារម្មណ៍ខឹង ឬរំខានគ្រប់គ្រងការឆ្លើយតបពេលទទួលសារការងារពេលយប់ឡើយ។
ពួកគេច្រើនអនុវត្តវិធីសាស្ត្រ ៥យ៉ាង ដូចជា បញ្ជាក់ថាបានទទួលសារ និងកំណត់ពេលដោះស្រាយ បត់បែនប្រសិនបើជាករណីបន្ទាន់ យល់ពីទស្សនៈរបស់អ្នកផ្ញើ កំណត់ព្រំដែនការងារយ៉ាងទន់ភ្លន់ និងផ្តល់ការធានាឱ្យអ្នកដទៃស្ងប់ចិត្ត។
អ្នកជំនាញបញ្ជាក់ថា ការឆ្លើយតបបែបនេះបង្ហាញពីភាពទទួលខុសត្រូវក្នុងការងារ ខណៈពេលដែលនៅតែការពារពេលវេលាសម្រាកផ្ទាល់ខ្លួន។ ជំនាញគ្រប់គ្រងអារម្មណ៍ និងការកំណត់ព្រំដែនល្អ អាចជួយកាត់បន្ថយភាពតានតឹង និងបង្កើតទំនាក់ទំនងការងារដែលមានប្រសិទ្ធភាពជាងមុន៕
ចែករំលែកព័តមាននេះ