សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN អ្នកជំនាញដំណេកព្រមានថា ការស្ងាបញឹកញាប់ ងងុយពេលថ្ងៃ ឬងោកនៅពេលអង្គុយស្ងៀម មិនមែនជារឿងធម្មតាទេ ប៉ុន្តែអាចជាសញ្ញាថារាងកាយកំពុងខ្វះដំណេក ឬមានបញ្ហាដំណេក។ ការគេងមិនគ្រប់គ្រាន់រយៈពេលយូរ អាចបង្កើនហានិភ័យជំងឺ ទឹកនោមផ្អែម ជំងឺបេះដូង លើសសម្ពាធឈាម ធាត់ ជំងឺតម្រងនោម និងដាច់សរសៃឈាមខួរក្បាល។
អ្នកជំនាញបញ្ជាក់ថា មនុស្សដែលងងុយខ្លាំងអាចមានបាតុភូត “គេងមួយភាំងៗ” ដោយខួរក្បាលផ្អាកដំណើរការរយៈពេលប៉ុន្មានវិនាទី ដោយខ្លួនឯងមិនដឹងខ្លួន ដែលមានគ្រោះថ្នាក់ជាពិសេសពេលបើកបរ ឬធ្វើការងារដែលត្រូវការការប្រុងប្រយ័ត្នខ្ពស់។
ដើម្បីការពារសុខភាព គួរគេងឱ្យបានប្រហែល ៧-៨ម៉ោងក្នុងមួយយប់ កាត់បន្ថយកាហ្វេ អាល់កុលមុនគេង រក្សាបរិយាកាសគេងល្អ និងពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើមានអាការៈងងុយខ្លាំងជាប្រចាំ៕
ចែករំលែកព័តមាននេះ