ប្រទេសឥណ្ឌា៖ អាជ្ញាធរឥណ្ឌាបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៦នាក់ស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានទឹកជំនន់ភ្លាមៗ និងការបាក់ដី នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ក្នុងរយៈពេលពីរថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី២០ ខែកក្កដានេះ។
ភ្លៀងធ្លាក់ជាបន្តបន្ទាប់បានជន់លិចតំបន់ទំនាប ដោយរុញច្រានយានយន្តជាច្រើនគ្រឿង និងបំផ្លាញផ្ទះសម្បែង ព្រមទាំងរារាំងប្រតិបត្តិការសង្គ្រោះ។
ក្រសួងឧតុនិយមឥណ្ឌាបានព្យាករណ៍ថា ភ្លៀងពីមធ្យមទៅខ្លាំងនឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងជៀសវាងតំបន់ប្រឈមហានិភ័យដូចជា ទន្លេ និងអូរ៕
ចែករំលែកព័តមាននេះ