ស្ថាប័នព្រឹទ្ធសភា-រដ្ឋសភាបើកកិច្ចប្រជុំត្រៀមធ្វើជាម្ចាស់ផ្ទះ «សន្និសីទប្រធានសភានៃអន្តរសភា»លើកទី២ ខែសីហា ខាងមុខ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភានាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ «សន្និសីទប្រធានសភានៃអន្តរសភាលើកទី២» នាខែសីហាខាងមុខ ។

កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា។

កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងរៀបចំផែនការការងារឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងផ្នែកខ្លឹមសារ ពិធីការ និងសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ដំណើរការ «សន្និសីទប្រធានសភានៃអន្តរសភាលើកទី២» ដែលកម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះនាខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ គឺជាមោទកភាពថ្មីមួយទៀតសម្រាប់កម្ពុជាក្នុងការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ៕






ចែករំលែកព័តមាននេះ