ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ខ្មែរ​មាន​អត់? ​ក្រុមហ៊ុន​មួយឱ្យ​លុយ​រង្វាន់​បុគ្គលិក​១០​លាន​ដុល្លារ

4 ឆ្នាំ មុន

ក្រុមហ៊ុន​មួយ​របស់​អា​មេ​រិ​ក បាន​ធ្វើ​អោយ​បុគ្គលិក​រំភើប​រហូត​ដល់​ស្រក់​ទឹកភ្នែក​ ដោយ​បាន​ប្រកាស​ចែក​លុយ​ចំនួន​១០​លាន​ដុល្លារដល់​បុគ្គលិក​ជិត​១០០​នាក់​ នៅ​ក្នុង​ពិធី​ជប់​លៀង​មួយ ​។ យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​CNN របស់​អា​មេ​រិ​ក​បានអោយ​ដឹង​ថា​ក្រុមហ៊ុន នោះ​គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​មានឈ្មោះ​ថា ST John…

ក្រុមហ៊ុន​មួយ​របស់​អា​មេ​រិ​ក បាន​ធ្វើ​អោយ​បុគ្គលិក​រំភើប​រហូត​ដល់​ស្រក់​ទឹកភ្នែក​ ដោយ​បាន​ប្រកាស​ចែក​លុយ​ចំនួន​១០​លាន​ដុល្លារដល់​បុគ្គលិក​ជិត​១០០​នាក់​ នៅ​ក្នុង​ពិធី​ជប់​លៀង​មួយ ​។

យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​CNN របស់​អា​មេ​រិ​ក​បានអោយ​ដឹង​ថា​ក្រុមហ៊ុន នោះ​គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​មានឈ្មោះ​ថា ST John Properties ។ បុគ្គលិក ដែល​ទទួល​បាន​ប្រាក់​រង្វាន់​មាន​ចំនួន​១៩៨​នាក់​ដោយ​ម្នាក់​ៗ​ទទួល​បាន​៥០ ០០០ ដុល្លារ​អា​មេ​រិ​ក ជា​មធ្យម​។ ដូច្នេះ​ប្រាក់​រង្វាន់​សរុប​គឺ​ជិត​១០​លាន​ដុល្លារ​។

នាង​ស្តេ​ហ្វា​នី​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា នៅ​ពេល​ខ្ញុំ​បើក​ស្រោម សំបុត្រ ខ្ញុំ​សឹងតែ​មិន​ជឿ​ទេ​។ ខ្ញុំ​រំភើប​ខ្លាំង​ណាស់​។

ចំណែក​លោក ឡូ​រ៉​ង់ ប្រធាន​ក្រុមហ៊ុន​នេះ​វិញ បាន​និយាយ​ថា​យើង​ធ្វើ​ដូច្នេះ ព្រោះ យើង​ចង់ អរគុណ ដល់​បុគ្គលិក​ទាំងអស់​ដែល​បាន​ធ្វើ​អោយ​ក្រុមហ៊ុន​ជោគជ័យ​។ យើង​ចង់​ធ្វើ​អ្វីមួយ​ដែល មាន​ទ្រង់ទ្រាយ​ធំ​៕

អត្ថបទសរសេរ ដោយ