ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះគ្រា.ប់ក្នុងគំនរសំរាម នៅតំបន់មុំបី ខេត្តព្រះវិហារ បណ្តាលឱ្យកងទ័ពកម្ពុជា២រូបរងរបួស

1 ថ្ងៃ មុន

ខេត្តព្រះវិហារ ៖ ឧបទ្ទវហេតុផ្ទុះគ្រា.ប់នៅព្រំដែនព្រះវិហារ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ពីស្ថានភាពកងកម្លាំងដែលរងរបួស ២នាក់ ។ ជាក់ស្តែងក្រសួងការពារជាតិ​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែមករា​នេះ​ថា…

ខេត្តព្រះវិហារ ៖ ឧបទ្ទវហេតុផ្ទុះគ្រា.ប់នៅព្រំដែនព្រះវិហារ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ពីស្ថានភាពកងកម្លាំងដែលរងរបួស ២នាក់ ។

ជាក់ស្តែងក្រសួងការពារជាតិ​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែមករា​នេះ​ថា ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា ៖

នៅ​វេលា​ម៉ោង ៧:២៧​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ ក្នុងភូមិ​សាស្ត្រ​មុំ​បី ខេត្តព្រះវិហារ កងកម្លាំង​កម្ពុជា​បាន​ធ្វើការ​រៀបចំ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ នៅ​មូលដ្ឋាន​ឈរជើង​របស់​ខ្លួន ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ស្រប​ពេល​ជាមួយ​គ្នា​នោះ​ក៏​មានការ​ផ្ទុះ​គ្រា​.​ប់​ចេញពី​គំនរ​សំរាម ហើយ​បាន​បណ្តាល​ឱ្យ​កងកម្លាំង​កម្ពុជា ដែល​កំពុង​បំពេញការងារ​នៅ​ទីនោះ​រង​របួសធ្ងន់ និង​ស្រាល​ចំនួន​២​នាក់ ហើយ​បច្ចុប្បន្ន​អ្នក​ដែល​រង​របួស ដោយសារ​ឧបទ្ទវហេតុ​ខាងលើ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រួច​ហើយ​។

សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា ក្នុង​ករណី​ខាងលើ​នេះ ក្រុមការងារ​សម្របសម្រួល​រវាង​ភាគី​កម្ពុជា​-​ថៃ​បាន​នឹង​កំពុងធ្វើការ​រួម​គ្នា​ក្នុង​ករណី​ខាងលើ​នេះ ។ ក្រុម​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​បាន​សាកសួរ និង​ផ្តល់​ព័ត៌មាន ដើម្បី​ដោះស្រាយ​ជាមួយ​គ្នា​រួច​ហើយ​អំពី​បញ្ហា​នេះ​។

ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​គូសបញ្ជាក់​សា​ជា​ថ្មី​ថា ដោយ​ឈរ​លើ​ស្មារតី​នៃ​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ផ្អែក​លើ​ក្រប​ខណ្ឌ​ច្បាប់​អន្តរជាតិ និង​ក្នុង​នាម​ជា​ប្រទេស​ដែល​មានការ​ទទួលខុសត្រូវ​ខ្ពស់ និង​ស្រឡាញ់​សន្តិភាព​ដ៏​ពិតប្រាកដ រាជរដ្ឋាភិបាល​កម្ពុជា កងកម្លាំង​របស់​កម្ពុជា បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​នូវ​លក្ខខណ្ឌ​នៃ​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥, សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ និង​ឯកសារ​ព្រមព្រៀង​ផ្សេង​ៗ ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព ស្ថិរភាព និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​យ​ព្រំដែន​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ