ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសភាព​ដងអូរ​ភ្នំ​ដំបង​បញ្ចេញ​សម្រស់​ស្រស់​ស្អាត​តែ​ខ្សត់​ភ្ញៀវ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​គេ​សង្កេត​មើលទៅ​រោង​ខ្យុ​ស​នៅ​ក្បែរ​មាត់​អូរ​ភ្នំ​ដំបង ស្ថិត​ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ហាក់ដូចជា​មាន​សភាព​ស្ងប់ស្ងាត់​មនុស្ស​បន្តិច ដោយ​យូរ​ៗ ទើប​គេ​ឃើញ​ភ្ញៀវ​ទេសចរ ចូល​ទៅ​អង្គុយ​ហូប​អាហារ​ជា​លក្ខណ​:​គ្រួសារ…

ខេត្ត​ប៉ៃលិន ៖ បើ​គេ​សង្កេត​មើលទៅ​រោង​ខ្យុ​ស​នៅ​ក្បែរ​មាត់​អូរ​ភ្នំ​ដំបង ស្ថិត​ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ហាក់ដូចជា​មាន​សភាព​ស្ងប់ស្ងាត់​មនុស្ស​បន្តិច ដោយ​យូរ​ៗ ទើប​គេ​ឃើញ​ភ្ញៀវ​ទេសចរ ចូល​ទៅ​អង្គុយ​ហូប​អាហារ​ជា​លក្ខណ​:​គ្រួសារ និង​ជា​ក្រុម ។ ជួនកាល​មាន​អ្នកធ្វើការ​រាជការ​បើកបរ​រថយន្ត​ដឹក​ប្រពន្ធ​កូន​ចូល​ទៅ​កម្ម​ង់​ម្ហូ​ង​អាហារ​នៅ​ក្នុង​ខ្យុ​ស​នេះ​ដែរ ។ ក្រោយ​ពី​អាហារ​រួច​មក គេ​នាំ​គ្នា​ងូតទឹក​លេង យ៉ាង​សប្បាយ​រីករាយ រហូត​ដល់​ពេល​ល្ងាច​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ជាក់ស្តែង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៩ ម្ចាស់​ខ្យុ​សម្នាក់ ឈ្មោះ សែន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា រហូត​មក​ដល់​រដូវ​រំ ហើយ​នេះ មិនសូវ​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ទៅ​ហូប​អាហារ​នៅ​កន្លែង​របស់​គាត់​ទេ គឺ​ក្នុង​១​ថ្ងៃ មាន​ភ្ញៀវ​យ៉ាងច្រើន​២ ទៅ​៣​គ្រួសារ​ប៉ុណ្ណោះ ដែល​នាំ​គ្នា​មក​ហូប​អាហារ និង​ងូតទឹក​អូរ​ដ៏​ថ្លាយង់​ត្រជាក់​ជាប់ចិត្ត ។

គាត់​បន្ត​ទៀត​ថា នៅ​ក្នុង​អូរ​ភ្នំ​ដំបូង​នា​រដូវរងា​នេះ ពិតជា​ស្រស់​ស្អាត មាន​ថ្ម​ប៉ប្រះ​ទឹក មាន​ដុំ​ថ្ម​តូច ធំ បញ្ចេញ​ពណ៌​ស្រស់​ស្អាត គួរ​ឱ្យ​ចង់​គយគន់ ហើយ​បើ​មើលទៅ​ទឹក​វិញ គឺ​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត ដោយ​មិន​រីងស្ងួត​នោះ​ឡើយ ទោះបីជា​គ្មាន​ភ្លៀង​ធ្លាក់​ក៏​ដោយ ។ ជា​រៀងរាល់ថ្ងៃ គាត់​លក់​ម្ហូប អាហារ​មិនសូវ​ដាច់​ប៉ុន្មាន​នោះ​ទេ ពោល​គឺ​លក់ដាច់​តិចតួច ក៏​ឃើញ​មាន​មន្ត្រីរាជការ​មួយ​ចំនួន ពេលទំនេរ​ពី​ការងារ គេ​នាំ​មិត្តភក្តិ​ទៅ​ជួបជុំ​ហូប​អាហារ និង​ផឹកស្រា​បៀរ​ជជែក​គ្នា​លេង និង​ពិភាក្សា​រឿង​មួយ ចំនួន រហូត​ដល់​ល្ងាច ទើប​បែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។

គាត់​បញ្ជាក់​ថា មើលទៅ​កន្លែង​របស់​គាត់​ហាក់ដូចជា​ស្ងាត់​បន្តិច ប៉ុន្តែ​បើ​គេ​អង្គុយ​យូរ​ៗ​ទៅ​ស្តាប់​ឮ​សម្លេង​សត្វ​រៃ​យំ សម្លេង​ទឹក​ហូរ ធ្វើ​ឱ្យ​ម្នាក់​លង់លក់​នៅ​លើ​អង្រឹង​ដែល​ចង​នៅ​ក្នុង​ខ្យុ​ស​ផង​ដែរ ។ ចំណែក​ប្រពន្ធ​របស់​គាត់ បន្ទាប់​ពី​ធ្វើ​ម្ហូបអាហារ​រួចរាល់​ចប់​សព្វគ្រប់​ក៏​ដើរមក​លេង​សួរសុខទុក្ខ​ភ្ញៀវ​ដោយ​ពាក្យ​សម្តី​ផ្អែម​ពិ​រោះ ព្រមទាំង​ចេះ​និយាយ​រឿង​កំប្លែង​គួរ​ឱ្យ​ចង់​ស្តាប់​ថែម​ទៀត ។

ម្ចាស់​ខ្យុ​ស​ខាងលើ​នេះ មើលទៅ​ហាក់ដូចជា​ជិ​វិត​រស់នៅ​សាមញ្ញ​ៗ ថែម​ទាំង​គ្មាន​ទុក្ខ​កង្វល់​អ្វី​នោះ​ឡើយ ។ ប៉ុន្តែ​ការ​លក់ដូរ​របស់​គាត់ មានការ​ដាច់​ជា​ហូរហែ​ដែរ ជា​ពិសេស​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ មាន​ភ្ញៀវ​មក​លេង មួយ​ៗ​តែ​ឥត​ដាច់​ម៉ូយ​នោះ​ទេ ដោយ​ម្ហូបអាហារ​របស់​គាត់​ភាគច្រើន​គឺ​ម្ហូប​សត្វស្រុក ដូច​ជា​មាន់ ទា សាច់​ជ្រូក គោ ជាដើម ប៉ុន្តែ​មានឱជារស​ឆ្ងាញ់​គួរ​ឱ្យ​ចង់​ចូល​ទៅ​កម្ម​ង់​ទទួលទាន​ម្តងទៀត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ