សោកស្តាយ! តារាសម្តែងលោក អ៊ុន សុទ្ធា ទទួលមរណភាពដោយសារជំងឺមហារីក
រាជធានីភ្នំពេញ ៖ តារាសម្តែងលោក អ៊ុន សុទ្ធា បានទទួលមរណភាពហើយ បន្ទាប់ពីលោកបានជន្នះ នូវជំងឺមហារីក ក្នុងដំណាក់កាលចុងក្រោយអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។…
រាជធានីភ្នំពេញ ៖ តារាសម្តែងលោក អ៊ុន សុទ្ធា បានទទួលមរណភាពហើយ បន្ទាប់ពីលោកបានជន្នះ នូវជំងឺមហារីក ក្នុងដំណាក់កាលចុងក្រោយអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។…
រាជធានីភ្នំពេញ ៖ តារាសម្តែងលោក អ៊ុន សុទ្ធា បានទទួលមរណភាពហើយ បន្ទាប់ពីលោកបានជន្នះ នូវជំងឺមហារីក ក្នុងដំណាក់កាលចុងក្រោយអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
ដំណឹងមរណភាពរបស់តារាសម្តែងរូបនេះ ត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គម នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។
យ៉ាងណា មហាជនប្រិយភាពគាំទ្រ បានសម្តែងការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង នៅពេលទទួលដំណឹងដ៏សោកសៅមួយនេះ ក្នុងពេលដែលគេមិនបានដឹងថា លោក អ៊ុន សុទ្ធា បានពើបប្រទះ នូវជំងឺដ៏កាច់សាហាវមួយនេះឡើយ ។
បើតាមការបង្ហោះពីតារាសម្តែងលោក សាវីន ហ្វីលីព បានអោយដឹងថា លោក អ៊ុន សិទ្ធា ជាតារាប្រុសម្នាក់ ដែលមានអត្តចរឹតសុភាពរាបសាល្អបំផុតជាពិសេសគាត់គោរពតារាៗរៀមច្បងណាស់ ។
ម្ដាយគាត់បានស្លាប់ដោយជំងឺមហារីកថ្លើមដូចម្ដាយខ្ញុំ(សាវីន ហ្វីលីព)ដែរ កាលពីប៉ុន្មានឆ្នាំមុន ហើយក្រោយមក ឪពុកគាត់ ក៏បានស្លាប់ដោយជំងឺមហារីកដែរ ។
លោក សាវីន ហ្វីលីព បន្តថា «ក្រោយមរណភាពឪពុកគាត់ ខ្ញុំបានជួបគាត់លើកចុងក្រោយនៅផ្ទះតារាសម្ដែង សឿន វីតា ដែលជាមិត្តភក្តិជិតដិតបំផុតរបស់គាត់។ កាលនោះ ខ្ញុំឃើញគាត់ស្រកទម្ងន់ សិទ្ធា ធ្លាប់ប្រាប់ខ្ញុំ ដោយទឹកមុខស្ងួតថា គ្រូពេទ្យបានរកឃើញមានដុំសាច់តូចមួយដុះក្នុងថ្លើមរបស់គាត់ ហើយគាត់ និយាយថា គាត់មានអារម្មណ៍មិនល្អទាល់តែសោះ» ។
លោក សាវីន ហ្វីលីព បញ្ជាក់ថា ខ្ញុំបានរំលឹកគាត់អោយបន្តតាមដានសុខភាពថ្លើម ដោយសារយើងមានម្ដាយស្លាប់ ដោយជំងឺមហារីកថ្លើមដូចគ្នា។ សូមប្អូន សិទ្ធា បានទៅកាន់ឋានស្ងប់សុខ ។
ជាការកត់សម្គាល់ នៅពេលមរណភាព នាពេលនេះលោក អ៊ុន សុទ្ធា ធ្លាប់បានបង្ហោះសំណេរបង្ហាញពីទុកលំបាករបស់ខ្លួនថា ឈប់រែកទៀតហើយ យូរៗទៅកាន់តែធ្ងន់ រែកទៀត ដើម្បីអ្នកណា ឯងខ្លួនមួយសោះហ្នឹង រកអ្វីដែលជាសេចក្តីសុខដាក់ខ្លួនឯងម្តងមើល តើវាធ្ងន់ជាងអំរែកចាស់ទេ បើវែកសម្រាប់ខ្លួនឯង ខ្ញុំគិតថា មិនធ្ងន់ ហើយសប្បាយកាយទៀត ខ្ញុំយល់ចឹងមែនទេបងប្អូន បើបងៗខ្ញុំគេមានគ្រួសារអស់ហើយហ្នឹង។ ចាប់ពីពេលនេះទៅ ខ្ញុំរែកតែអំរែកខ្ញុំទេ ហាមបងប្អូនកូនក្មួយណាមកសុំផ្ញើ ។
សំណេររបស់លោក អ៊ុន សុទ្ធា បានរៀបរាប់ទៀតថា ៖ «ប្អូនពូកែរែកអំរែកគ្រួសារនេះជាង២០ឆ្នាំមកហើយ យូរៗទៅវាទៅធ្ងន់ផ្លូវចិត្តខ្ញុំខ្លាំងទៅៗ ទៅជាសម្ពាធផ្លូវអារម្មណ៍ ចង់គិតផ្តេសផ្តាស់ម្តងៗដែរ តែទង្វើបែបនេះ ខ្ញុំស្អប់ណាស់ និងហាមខ្លួនឯងគ្រប់ពេល ធ្វើបែបនេះ មិនមែនជាដំណោះស្រាយទេ វាជាអំពើឆោតល្ងង់ និងគេចវេះពីការពិតខ្លួនឯងទៅវិញទេ។ ពីមុនមក យើងឆ្លងកាត់បានគ្រប់ឧបសគ្គបានទាំងអស់ ទាំងគ្មានការជួយពីនរណាម្នាក់ យើងអាចជំនះបាន ហើយនេះ គ្រាន់តែរឿងសម្ពាធផ្លូវអារម្មណ៍ ដែលអូសទាយយើងពេលទំនេរសោះ មកទន់ជ្រាយអី ស៊ូៗបន្តទៀត អ៊ុន សិទ្ធា ញញឹមអោយច្រើន ក្តីសង្ឃឹម នឹងមកយើងដោយស្នាញញញឹមនេះឯង។ អរគុណខ្លាំងបំផុតពីបងៗរបស់ខ្ញុំ នឹងពុកម៉ែបងប្អូន ដែលតែងតែផ្ញើសារលើកកម្លាំងចិត្ត ដល់ខ្ញុំទាំងក្នុងខមិន និងក្នុងប្រអប់សារ បើខ្ញុំឆ្លើយតបយឺត សូមកុំប្រកាន់ ព្រោះសារច្រើនតបមិនទាន់ ។ កុំភ្លេចញញឹមអោយបានច្រើនណា.. គោរពស្រឡាញ់អ្នកទាំងអស់គ្នា» ៕





ចែករំលែកព័តមាននេះ