ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុត​ដូច​ម៉ាស៊ីន Messi រកបាន​គ្រាប់​បាល់​ច្រើន​ជាង​កីឡាករ Barca ៣​នាក់​បូក​ចូល​គ្នា

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា នៅ​ពេល​នេះ Lionel Messi មាន​ចំនួន​គ្រាប់​បាល់​សរុប​ដល់​ទៅ ៦១៧​គ្រាប់ ដែល​មាន​ចំនួន​ច្រើន​ជាង​កីឡាករ​ខ្លាំង​ៗ​បី​នាក់​បូក​ចូល​គ្នា​នៅ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា នៅ​ពេល​នេះ Lionel Messi មាន​ចំនួន​គ្រាប់​បាល់​សរុប​ដល់​ទៅ ៦១៧​គ្រាប់ ដែល​មាន​ចំនួន​ច្រើន​ជាង​កីឡាករ​ខ្លាំង​ៗ​បី​នាក់​បូក​ចូល​គ្នា​នៅ Barcelona​។

កាលពី​ថ្ងៃ​សៅរ៍ Messi បាន​ធ្វើ​ឱ្យ​ល្បី​ម្តងទៀត ក្រោយ​ពី​បាន​រក​គ្រាប់​បាល់​បាន​បី​គ្រាប់​ជាប់​ៗ​គ្នា ក្នុង​ការ​ប្រកួត​ជាមួយនឹង Mallorca ជាមួយនឹង​លទ្ធផល ៥-២​។ ចំនួន​គ្រាប់​បាល់ ៦១៧​គ្រាប់​នេះ គឺ​មាន​ចំនួន​ច្រើន​ជាង​អ្នក​ពួ​កែ​រក​គ្រាប់​បាល់​នៅ Barcelona បី​នាក់​បូក​ចូល​គ្នា​។

កីឡាករ Cesar Rodriguez, Laszlo Kubala និង Luis Suarez ដែល​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​លំដាប់​ទី ២ ទី ៣ និង​ទី ៤ របស់​ក្លិប Barcelona មាន​ចំនួន​គ្រាប់​បាល់​បូក​ចូល​គ្នា​ទាំង​បី​នាក់ បាន​ត្រឹមតែ ៦១៤​គ្រាប់​ប៉ុណ្ណោះ ដែល​មាន​ចំនួន​តិច​ជាង Lionel Messi តែ​ម្នាក់​។

លើស​ពី​នេះ​ទៅ​ទៀត កីឡាករ​អា​ហ្ស​ង់​ទី​ន​បាន​ក្លាយជា​កីឡាករ​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ ២០ ក្នុង​ប្រវត្តិសាស្ត្រ LaLiga ជាមួយនឹង​ការ​បង្ហាញខ្លួន​ក្នុង​លី​ក​ចំនួន ៤៦២​ដង​។

បច្ចុប្បន្ន​កីឡាករ​វ័យ ៣២ ឆ្នាំ​រូប​នេះ គឺជា​អ្នករក​គ្រាប់​បាល់​នាំមុខ​គេ​នៅ​លី​គ​កំពូល​អេ​ស្ប៉ា​ញ​នៅ​រដូវ​កាល​នេះ ដោយ​រកបាន ១២​គ្រាប់ បើ​ទោះបីជា​ខក​ខានមិនបាន​ឡើង​ប្រកួត​ពេល​បើក​ឆាក​ប៉ុន្មាន​ប្រកួត​កន្លង​មក​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ