ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយដំណឹង ! Mbappe នឹង​មិន​បន្ត​កុងត្រា​ជាមួយនឹង PSG

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អនាគត​របស់ Kylian Mbappe នៅ Paris Saint-Germain…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អនាគត​របស់ Kylian Mbappe នៅ Paris Saint-Germain ហាក់ដូចជា​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល បន្ទាប់​ពី​មាន​របាយការណ៍​លេចឡើង​ថា កីឡាករ​បារាំង​រូប​នេះ​បាន​បដិសេធ​មិន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ម្ចាស់​ជើងឯក​លី​គ​កំពូល PSG ។

របាយការណ៍​ពី​ប្រទេស​អេ​ស្ប៉ា​ញ​ដែល Mbappe គឺជា​ប្រធានបទ​នៃ​ការ​ចាប់អារម្មណ៍​ពី Real Madrid បាន​បង្ហាញ​ថា កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ មិន​សប្បាយ​ចិត្តនឹង​នៅ PSG ហើយ​បាន​បដិសេធ​មិន​បន្តដំណើរ​ជាមួយនឹង PSG ទៀត​ទេ​។

យោង​តាម​សារព័ត៌មាន Marca និង ត្រូវ​បាន​បកប្រែ​ដោយ Daily Mail បានឱ្យ​ដឹង​ថា ក្លិប​យក្ស​បារាំង​មិន​អាច​ធានា​បាន​នូវ​ការ​បន្ត​លើ​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​របស់ Mbappe ដែល​ដំណើរការ​រហូត​ដល់​ឆ្នាំ ២០២២ និង​កំពុង​មានការ​លំបាក ក្នុង​ការ​គ្រប់គ្រង​អាកប្បកិរិយា​របស់ Mbappe​។

អតីត​តារាបាល់ទាត់ AS Monaco រូប​នេះ ត្រូវ​បាន​ប្តូរ​ចេញ​នៅ​ក្នុង​ការ​ប្រកួត​ពីរ​លើក​ចុង​ក្រោយ​របស់ PSG ហើយ​បាន​បង្ហាញ​ពី​ការ​មិន​សប្បាយចិត្ត​របស់​គាត់​ចំពោះ​អ្នកចាត់ការ​ទូទៅ លោក Thomas Tuchel ។

ការ​បោះ​ពុ​ម្ភ​ផ្សាយ​របស់​បារាំង Le Parisien បាន​បន្ថែម​ទៀត​ថា ក្រុម​យក្ស​បារាំង​បាន​ផ្តល់​ជូន Mbappe នូវ​កិច្ចសន្យា​ថ្មី​រយៈពេល ៦ ឆ្នាំ​ដែល​មាន​តម្លៃ ២៥​លាន​ផោន​ក្នុង​មួយ​ឆ្នាំ ក្នុង​គោលបំណង​ដើម្បី​បញ្ចៀស​ការ​ចាប់អារម្មណ៍​ពី​ក្លិប​អធិរាជ​ស Real Madrid​។ ប៉ុន្តែ​គេ​មិន​អាច​បញ្ចុះបញ្ចូល Mbappe បាន​ទេ​។

របាយការណ៍​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា អ្នក​ឈ្នះ​ពានរង្វាន់ FIFA World Cup 2018 រូប​នេះ ចង់​ឈ្នះ​ពាន ​UEFA Champions League និង Ballon d’Or ដែល​គាត់​ជឿជាក់​ថា ការ​នៅ​លេង​នៅ PSG នឹង​មិន​អាច​ឱ្យ​គាត់​សម្រេច​គោលបំណង​នេះ​បាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ