ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mane បង្ហើប​ពី​អារម្មណ៍​ជាប់​លេខ​៤​ក្នុង​ការ​យក​ពាន Ballon d’Or

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​របស់​ហង្ស​ក្រហម Sadio Mane បាន​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន បន្ទាប់​ពី​ជាប់​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​ការ​ដណ្តើម​ពាន…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​របស់​ហង្ស​ក្រហម Sadio Mane បាន​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន បន្ទាប់​ពី​ជាប់​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​ការ​ដណ្តើម​ពាន Ballon d’Or ឆ្នាំ​២០១៩​។

Mane ឈរ​នៅ​លេខ​ក្រោយ Messi, Van Dijk និង Ronaldo តែ​គេ​គឺជា​កីឡាករ​ឈរ​នៅ​លើ​តារាង​បាល់​មាស​លើ​គេ​បំផុត ក្នុង​ចំណោម​កីឡាករ​អាហ្វ្រិក​ទាំងអស់​។ របាយការណ៍​ដំបូង​បាន​លើក​ឡើង​ថា គាត់​មិន​បាន​ទៅ​ចូលរួម​កម្ម​វិធីចែក​ពាន ដោយសារ​តែ​តូចចិត្ត​នឹង​លទ្ធផល​។ តែ​ពេល​នេះ គាត់​បាន​ប្រាប់​ថា គាត់​មាន​មោទនភាព​ចំពោះ​ចំណាត់ថ្នាក់​នេះ ព្រោះតែ​គាត់​គឺជា​កីឡាករ​អា​ហ្រិ្វ​ក​ដែល​មានឈ្មោះ​លើ​គេ​ក្នុង​ការ​យក​ពាន​នេះ បើ​ធៀប​នឹង​កីឡាករ​អាហ្វ្រិក​ឯទៀត​។

Mane បាន​ប្រាប់​ថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទនភាព​និង​រីករាយ​ណាស់ ដែល​បាន​ជាប់​ឈ្មោះ​ជា​អ្នក​ឈរ​លំដាប់​ទី​បួន​ក្នុង​ការ​យក​ពាន​ពិភពលោក​នេះ​។ នេះ​ប្រហែលជា​ខ្ញុំ​ចង់បាន​លើស​ពី​នេះ ដែល​អាច​បាន​ដល់​លេខ​១​។ ខ្ញុំ​នឹង​ធ្វើ​អ្វី​ៗ​ទាំងអស់ ដើម្បី​ឈ្នះ Champions League និង Premier League ជាមួយនឹង Liverpool ហើយ​ពួក​យើង​នឹង​រង​ចាំ​មើល​ទាំងអស់​គ្នា​ថា​នឹង​មាន​អ្វី​កើតឡើង​»​។

Mane បាន​បន្ថែម​ទៅ​លើ​ការ​ជាប់​ឈ្មោះ​កីឡាករ Liverpool ច្រើន​នាក់​នៅ​ក្នុង​តារាង Ballon d’Or ឆ្នាំ​២០១៩ ថា​៖ «​នេះ​មាន​ន័យ​ថា​យើង​ជា​ក្រុម​ដ៏​អស្ចារ្យ ដែល​មាន​កីឡាករ​ឆ្នើម​និង​មានគុណ​ភាព​ខ្ពស់​។ ពួក​គេ នៅ​មាន​អ្វី​ដែល​ត្រូវ​បង្ហាញ​ច្រើន​ទៀត ហើយ​យើង​សង្ឃឹមថា​នៅ​រដូវ​កាល​នេះ យើង​អាច​បង្ហាញ​ឱ្យ​អស់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ