ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​លោក​ប៊ុន ចាន់​ថន ថ្លែង​អំណរ​​គុណ​សប្បុរសជន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រោយ​ពី​ទទួល​ព័ត៌​មាន​តាម​រយៈ​ការ​ចុះ​ផ្សាយ​តាម​​សារ​ព័ត៌​មាន​​មក​ សប្បុរស​ជន​​ជា​ច្រើន និង​ជា​បន្ត​បន្ទាប់​បាន​ចូល​​រួម​ចំណែក​ក្នុង​ការ​ឧបត្ថម្ភ​ថវិកា​ដល់​លោក​ ប៊ុន ចាន់​ថន តារា​ចំរៀង​ជើង​ចាស់​ដែល​កំពុងសំរាក​ព្យា​បាល​ជំងឺ​ថ្លើម​ធ្ងន់​ធ្ងរ​នៅ​ ប្រទេស​វៀត​ណាម ។ ​​អ្នក​ស្រី​លី​ហ្សា ភរិយា​លោក​ប៊ុន ចាន់​ថន ដែល​​បាន​ទទួល​ដោយ​ផ្ទាល់​នូវ​អំណោយ​ពី​សប្បុរស​ជន​ បាន​ថ្លែង​នូវ​ការ​ដឹង​គុណ​យា៉ង​ជ្រាល​ជ្រៅ​ចំពោះ​សប្បុរស​ជន​ទាំង​អស់​ដែល​ បាន​ផ្តល់​ថវិកា​ជា​បន្ត​បន្ទាប់​ជួយ​ដល់​ការ​លំបាក​របស់​ក្រុម​​គ្រួសារ​​ អ្នក​ស្រី​ក្នុង​ការ​ព្យា​បាល​ជំងឺ​លោក​ប៊ុន​ ចាន់​ថន ដែល​កំពុង​កំរាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ ឯ​ប្រទេស​​វៀត​ណាម​នេះ​ ។ អ្នក​ស្រី​សូម​​ជូន​​​​ពរ​ចំពោះ​សប្បុរស​ជន​ទាំង​អស់ និង​ក្រុម​គ្រួសារ​ជួប​តែ​សេច​ក្តី​សុខ​​សេច​ក្តី​ចំរើន​​ គ្រប់​ប្រការ​ប្រកប​ដោយ​អាយុ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ។

រាជធានីភ្នំពេញ ៖ ក្រោយ​ពី​ទទួល​ព័ត៌​មាន​តាម​រយៈ​ការ​ចុះ​ផ្សាយ​តាម​​សារ​ព័ត៌​មាន​​មក​ សប្បុរស​ជន​​ជា​ច្រើន និង​ជា​បន្ត​បន្ទាប់​បាន​ចូល​​រួម​ចំណែក​ក្នុង​ការ​ឧបត្ថម្ភ​ថវិកា​ដល់​លោក​ប៊ុន ចាន់​ថន តារា​ចំរៀង​ជើង​ចាស់​ដែល​កំពុងសំរាក​ព្យា​បាល​ជំងឺ​ថ្លើម​ធ្ងន់​ធ្ងរ​នៅ​ប្រទេស​វៀត​ណាម ។ ​​អ្នក​ស្រី​លី​ហ្សា ភរិយា​លោក​ប៊ុន ចាន់​ថន ដែល​​បាន​ទទួល​ដោយ​ផ្ទាល់​នូវ​អំណោយ​ពី​សប្បុរស​ជន​ បាន​ថ្លែង​នូវ​ការ​ដឹង​គុណ​យា៉ង​ជ្រាល​ជ្រៅ​ចំពោះ​សប្បុរស​ជន​ទាំង​អស់​ដែល​បាន​ផ្តល់​ថវិកា​ជា​បន្ត​បន្ទាប់​ជួយ​ដល់​ការ​លំបាក​របស់​ក្រុម​​គ្រួសារ​​អ្នក​ស្រី​ក្នុង​ការ​ព្យា​បាល​ជំងឺ​លោក​ប៊ុន​ ចាន់​ថន ដែល​កំពុង​កំរាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ ឯ​ប្រទេស​​វៀត​ណាម​នេះ​ ។ អ្នក​ស្រី​សូម​​ជូន​​​​ពរ​ចំពោះ​សប្បុរស​ជន​ទាំង​អស់ និង​ក្រុម​គ្រួសារ​ជួប​តែ​សេច​ក្តី​សុខ​​សេច​ក្តី​ចំរើន​​ គ្រប់​ប្រការ​ប្រកប​ដោយ​អាយុ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ។

អ្នក​ស្រី​លីហ្សា បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​សប្បុរស​ជន​ដែល​បាន​ផ្តល់​​​អំណោយ​ដល់​ស្វាមី​​អ្នក​ស្រី​នោះ ​រួម​មាន​ លោក​នាយ​ឧត្តម​សេនីយ៍ មាស សុភា បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​១​លាន​រៀល ការិយា​ល័យ​ទី​៥ នៃ​កង​​ទ័ព​ជើង​គោក​៥០​ម៉ឺន​រៀល លោក​ហុង ហៀង ​នៅ​ការិយា​ល័យ​ទី​៥ កង​ទ័ព​ជើង​គោក ១០​ម៉ឺន​រៀល សមា​គម​​​សិល្ប​ករ​ខ្មែរ ៥០​ដុល្លារ លោក​ម៉ិញ សុធី​វណ្ណ ៥០​ដុល្លារ លោក​ឧកញ៉ា ពៅ ចន្ថា ១០០​ដុល្លារ លោក​ឧកញ៉ា ញ៉ែម ចន្ធូ ១០០​ដុល្លារ លោក​ឧត្តម​ បូទី និង​គ្រួសារ​រស់​នៅ​ប្រទេស​​ញូវ​ហ្សេឡែន ២០០​ដុល្លារ លោក​តែ​ សុខ​ឡុង ២០​​ម៉ឺន​រៀល អ្នក​នាង​ប៊ូ មុន្នី​នាថ ៣០​ដុល្លារ លោក​អៀង ស៊ី​ធុល ២០​ដុល្លារ កញ្ញា​ឈិន ច័ន្ទ​សុធារី ២០​ដុល្លារ ម៉ាក់​ស្រី​ឡែន ព្រម​ទាំង​បុត្រ ១០​ដុល្លារ ក្រុម​តមន្ត្រី​ One more ១០០​ដុល្លារ លោក​ទី​ ​ព្រម​ទាំង​ភរិយា​នៅ​សហ​រដ្ឋ​អាមេ​រិក ១០០​ដុល្លារ លោក​ហាត និង​ភរិយា​នៅ​សហ​រដ្ឋ​អាមេ​រិក ១០០​ដុល្លារ ។ សរុប​ទឹក​ប្រាក់​ដែល​សប្បុរស​ជន​បាន​ជួយ​ដល់​លោក​ប៊ុន ចាន់​ថន រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​៨៨០​ដុល្លារ និង​១៨០​ម៉ឺន​រៀល ។

ចំពោះ​ស្ថាន​ភាព​ជំងឺ​របស់​តារា​ចំរៀង​ប៊ុន ចាន់​ថន ដែល​កំពុង​សំរាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ឯ​​ប្រទេស​វៀត​ណាម​នោះ អ្នក​ស្រី​បញ្ជាក់​ថា មិន​ទាន់​បាន​ធូរ​ស្រាល​នៅ​ឡើយ​ទេ ហើយ​នៅ​បន្ត​ព្យា​បាល​ជា​ច្រើន​ថ្ងៃ​ទៀត ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ស្រី​រំពឹង​ថា ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរស​ជន​ គឺ​ជា​ចំណែក​មួយ​នៃ​ការ​ចែក​រំលែក​ការ​លំបាក​ក្នុង​គ្រួសារ​ផង ហើយ​ក៏​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​លោក​ប៊ុន ចាន់​ថន ដែល​កំពុង​សំរាក​ព្យា​បាល​ជំងឺ​ផង​ដែរ ។ អ្នក​​ស្រី សង្ឃឹម​ថា តាម​រយៈ​​ការ​យក​ចិត្ត​​ទុក​ដាក់​ព្យា​បាល​​ជំងឺ​ពី​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​​វៀត​ណាម និង​ការ​លើក​ទឹក​ចិត្ត​ពី​សប្បុរស​ជន​ ​ស្វាមី​អ្នក​ស្រី នឹង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ ហើយ​បាន​វិល​មក​បំរើ​ការ​ងារ​ជូន​មាតុ​ភូមិ​​ឡើង​វិញ ៕