ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេព បូ​ព្រឹក្ស បរិច្ចាគ​ថវិកា​មួយ​ផ្នែក​ពី​ពិធី​សម្ពោធ​​វី​ដេ​អូ​ចម្រៀង​«​ទេវរាជ​»​ទៅ​សាលា​មធ្យម​​វិចិត្រសិល្បៈ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង ទេព បូ​ព្រឹក្ស បាន​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​នឹង​ធ្វើការ​បរិច្ចាគ​​ថវិកា​មួយ​ផ្នែក​ពី​ការ​លក់​សំបុត្រ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​វី​ដេ​អូ​ចម្រៀង ទេវរាជ ជូន​ដល់​សាលា​មធ្យម​វិចិត្រសិល្បៈ ខណៈ​ពិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង ទេព បូ​ព្រឹក្ស បាន​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​នឹង​ធ្វើការ​បរិច្ចាគ​​ថវិកា​មួយ​ផ្នែក​ពី​ការ​លក់​សំបុត្រ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​វី​ដេ​អូ​ចម្រៀង ទេវរាជ ជូន​ដល់​សាលា​មធ្យម​វិចិត្រសិល្បៈ ខណៈ​ពិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៤​ខាង​មុខ ។

ជាមួយនឹង​ការ​ប្រកាស​បរិច្ចាគ​ថវិកា​ជូន​សាលា​វិចិត្រសិល្បៈ​នេះ ទេព បូ​ព្រឹក្ស បាន​អំពាវនាវ​ស្នើ​ឲ្យ​អ្នកចូលរួម​ទាំងអស់​ប្រើប្រាស់​សម្លៀក​បំពាក់ បែប​ខ្មែរ​បុរាណ ប្រពៃណី បែប​ទំនើប​សហ​សម័យ ឬ សម្លៀក​បំពាក់​និយម​តាម​បែប​សម័យកាល​ដូនតា​ខ្មែរ ។

ទេព បូ​ព្រឹក្ស បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ថា យើងខ្ញុំ​មាន​កិត្តិយស​សូម​ប្រកាស​ជា​ផ្លូវការ​នូវ​«​ពិធី​សម្ពោធ​វី​ដេ​អូ​ចម្រៀង​ទេវរាជ និង​ផ្ទាំងទស្សនីយភាព​វប្បធម៌​ខ្នាត​ធំ​»​ដែល​កម្មវិធី​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ២៦ ខែឧសភា ។

សម្រាប់​សំបុត្រ​ចូលរួម​នឹង​ត្រូវ​ដាក់​លក់​នៅ​ថ្ងៃ​ទី​១១ ខែ ឧសភា សូម​ត្រៀមខ្លួន​ចូលរួម​ជា​ធ្លុង​មួយ​ដើម្បី​បង្កើត​ចលនា​វប្បធម៌​ផ្សំគ្នា​នឹង​សម័យ​ទំនើប​ដែល​ជា​រសជាតិ​និយម​បែប​ខ្មែរ​។ ស្វាគមន៍​ការ​ចូល​មក​កាន់​យុគសម័យ​ថ្មី​នៃ​វី​ដេ​អូ​ចម្រៀង​បែប​ខ្មែរ​ទំនើប​ដែល​ឆ្លុះ​បញ្ចាំង​ពី​វប្ប​ធ​ម៍ អរិយធម៌ ដ៏​រុងរឿង​នៃ​មហា​ដូនតា​ខ្មែរ​ដែល​បាន​កកើត​លើ​ដែនដី​មាស ហៅ​ថា​«​ដែនដី​សុវណ្ណ​ភូមិ​» ។

ទន្ទឹម​នឹង​នេះ យើងខ្ញុំ​បាន​បង្កើត​ចលនា​មួយ​ជូន​បងប្អូន​ជនរួមជាតិ និង​អ្នកគាំទ្រ​ដែល​បាន​ចូលរួម​សូម​ប្រើប្រាស់​សម្លៀក​បំពាក់​បែប​ខ្មែរ​បុរាណ ប្រពៃណី ឬ បែប​ទំនើប​សហ​សម័យ ឬ សម្លៀក​បំពាក់​និយម​តាម​បែប​សម័យកាល​ដូនតា​ខ្មែរ ( ឧ​.​លង្វែក ឧត្តុ​ង ខ្មែរ​សម័យ​កណ្តាល ក្បិន អាវប៉ាក់​ហូល​ផាមួង​ជាដើម ) ឬ តាម​សម័យកាល​នីមួយ​ៗ​តាម​ចំណង់ចិត្ត​រៀងខ្លួន ការ​ប្រកាន់​យក​សម្លៀក​បំពាក់​ចូលរួម​បែប​នេះ​នឹង​ជួយ​ជំរុញ​ការ​ផ្សព្វផ្សាយ​របស់​ពិត​នៃ​បុព្វបុរស​យើង​បាន​មួយ​កម្រិត​ទៀត​ដោយ​មានការ​ចូលរួម​ពី​ជនរួមជាតិ ។

នាង​បញ្ជាក់​ថា សម្រាប់​អ្នកចូលរួម​ស្នើ​សុំ​អោយ​មានការ​ត្រួតពិនិត្យ​ឡើង​វិញ​នៅ​ជ្រុង​ណាមួយ​មុន​ចូលរួម​ក្នុង​សាល​មហោស្រព​ក្រោម​ការ​ដឹកនាំ​របស់​អ្នកជំនាញ ព្រោះ​បងប្អូន​មួយ​ចំនួន​អាច​ស្រឡាញ់​ឈុត​ប៉ុន្តែ​មិន​បានដឹង​អំពី​សណ្ឋាន​នៃ​ឈុត​ចេញពី​ប្រភព​ណា​ដោយ​គិត​ថា​វា​ជា​របស់​ខ្មែរ ដូច្នេះ​វា​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​កម្មវិធី​ទាំងមូល​អាច​ធ្វើ​អោយ​មានការ​វែកញែក​។

នាង​បន្ថែម​ថា សម្រាប់​ទីតាំង​ប្រារព្ធ​កម្មវិធី​នឹង​ធ្វើ​ឡើង​នៅ​សាល​មហោស្រព កោះ​ពេជ្រ រាជធានី​ភ្នំពេញ ហើយ តម្លៃ​សំបុត្រ​មួយ​ចំនួន​នឹង​ត្រូវ​កាត់​បញ្ចូល​ឧ​ប​ត្ថ​ម​ដល់ សាលា​មធ្យម​វិចិត្រសិល្បៈ ។
គួរ​បញ្ជាក់​ថា អត្ថន័យ​នៃ​បទ ទេវរាជ ត្រូវ​បាន ទេព បូ​ព្រឹក្ស គូសបញ្ជាក់​ថា គឺ​ការ​ចាប់បដិសន្ធិ​ឡើង​នូវ​ពន្លឺ​ថ្មី​មួយ​កំពុង​ប្រតិស្ឋាន​នៅ​ទី​នេះ​ជា​កិច្ច​រំលេច​ឡើង​នូវ​រូប​បារ​ម្ម​ណ៍​ដែល​បាន​លាយ​បញ្ចូល​គ្នា​នូវ​វប្បធម៌​រូបី និង​អរូបី ដោយ​ឬ​ទ្ធី​អំណាច​បារមី​នៃ លទ្ធិ «​ទេវរាជ​» ជា​កិត្តិយស​ដែល​បាន​ចាប់កំណើត​លើ​ទឹកដី​នេះ​ដោយ​ឈរជើង​លើ​ដែនដី​បេតិកភណ្ឌ​ដែល​ត្រូវ​បាន​ប្រាថ្នា​ដោយ​ប​ច្ចា​ទាំងពួង​។

ស្នាដៃ​នេះ​ជា​របស់​យើង ដែល​កកើត​លើ​ដែនដី​យើង យើង​ជា​ម្ចាស់ យើង​នឹង​អោយ​ឬ​ទ្ធី​នៃ​ពន្លឺ​នេះ​កាន់តែ​ភ្លឺ​អស្ចារ្យ​ដោយ​ស្នាដៃ​យើង​ទាំងពួង ។ ដោយ​គុណ​បំណាច់​នៃ​បារមី​ដូនតា​មហានគរ យើងខ្ញុំ​សូម​ផ្ញើខ្លួន​និង​សុំ​ពរ​ជ័យ​ពី​លោក​សូម​លោក​ជួយ​ជ្រោមជ្រែង​ដោយ​អំណាច​នៃ​កម្លាំង​បរិសុទ្ធ​៕​

អត្ថបទសរសេរ ដោយ