ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីមានដុំសាច់លើសុដន់រយៈពេលជាង​១៣ឆ្នាំ ត្រៀមវះកាត់នៅថ្ងៃនេះ​

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ស្ដ្រី​មាន​ជំងឺ​ដុំ​សាច់​លើ​សុដន់​អស់​រយ​:​កាល​ជាង​១៣​ឆ្នាំគ្មាន​ថវិកា​ព្យាបាល ​ពេល​នេះ បាន​​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ហើយ ដោយត្រៀម​វះកាត់​ដោយ​ឥត​គិតថ្លៃ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន អ​តី​តនាយក​រដ្ឋមន្ត្រី​កម្ពុជា…

ខេត្តកំពង់ស្ពឺ​ ៖ ស្ដ្រី​មាន​ជំងឺ​ដុំ​សាច់​លើ​សុដន់​អស់​រយ​:​កាល​ជាង​១៣​ឆ្នាំគ្មាន​ថវិកា​ព្យាបាល ​ពេល​នេះ បាន​​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ហើយ ដោយត្រៀម​វះកាត់​ដោយ​ឥត​គិតថ្លៃ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន អ​តី​តនាយក​រដ្ឋមន្ត្រី​កម្ពុជា ​។

សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៤​ នេះ បន្ទាប់​ពី​បានឃើញ​ការ​បង្ហោះ​តាម​បណ្ដាញ​​ព័ត៌​មាន​អំពី​អ្នកជំងឺ​ម្នាក់​ឈ្មោះ គង់ សា​រុំ ភេទ​ស្រី អាយុ៤៧​ឆ្នាំ រស់នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​មាន​ជំងឺ​ដុំ​សាច់​នៅ​សុដន់​ខាងស្ដាំ​ជាង១៣​ឆ្នាំ ហើយ​អ្នកជំងឺ​មាន​ស្ថានភាព​ក្រីក្រ​លំបាក គ្មាន​ទីពឹង សម្ដេច​តេ​ជោ ហ៊ុន​សែន អតីត​នាយក​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ណែនាំ​ឱ្យ​លោក​សាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​រក​អ្នកជំងឺ​ឃើញ ព្រមទាំង​បញ្ជូន​មក​ព្យាបាល​ភ្លាម​ៗ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ផង​ដែរ​។

លោក​សាស្ដ្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ប្រាប់​បណ្ដាញ​ព័ត៌​មាន នៅ​យប់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៤​នេះ​ថា «​បន្ទាប់​ពី​ទទួល​បាន​នូវ​ព័ត៌មាន​អំពី​អ្នកជំងឺ​ខាងលើ​នេះ ពី​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ចាត់​ឱ្យ​លោក​សាស្ដ្រាចារ្យ​រដ្ឋមន្ដ្រី​សុខាភិបាល ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​ស្ដ្រី​ជា​អ្នកជំងឺ​ខាងលើ​នេះ​ មក​ព្យា​​បាល ពេល​នេះ​ក្រុម​គ្រូពេទ្យ​របស់​យើង បាន​ចុះ​ទៅ​ដល់​ផ្ទះ​របស់​អ្នកជំងឺ​ដោយ​ផ្ទាល់ និង​បាន​អញ្ជើញ​គាត់​មក​ទទួល​ល​ការ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ហើយ​គាត់​ក៏​បាន​មក​ដល់​មន្ទីរពេទ្យ​កាលពី​ល្ងាច​មិ​ញ​នេះ​។

ឥឡូវនេះ ​យើង​កំពុងធ្វើការ​ពិនិត្យ និង​ព្យាបាល​ជូន​គាត់ ដើម្បី​ត្រៀម​ធ្វើការ​វះកាត់នៅ​ព្រឹក​ថ្ងៃនេះ ហើយ​ចំពោះ​ការ​ព្យាបាល​ទាំងអស់ គឺ​ដោយ​ឥត​គិតថ្លៃ​»។

​ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ