ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តំណក់ទឹកភ្នែក​លី​ហ្សា​! ទាក់ទាញ​អារម្មណ៍​មហា​ជន និង​យក​អំណោយ​ទៅ​ជូន​ដល់​ផ្ទះ

6 ខែ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ តំណក់ទឹកភ្នែក​របស់​ក្មេង​ស្រី ឈ្មោះ​ស្រ៊ុ​ន លី​ហ្សា អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៥«​ក​»​នៅ​សាលា​បឋម​សិក្សា​កំពង់ក្របី បន្ទាប់​ពី​កោះសន្តិភាព​បាន​បង្ហោះ ក៏​ធ្វើ​ឲ្យ​មហាជន​មានការ​អា​ណិតអាសូរ​ជា​ពន់ពេក ។…

ខេត្ត​ត្បូងឃ្មុំ ៖ តំណក់ទឹកភ្នែក​របស់​ក្មេង​ស្រី ឈ្មោះ​ស្រ៊ុ​ន លី​ហ្សា អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៥«​ក​»​នៅ​សាលា​បឋម​សិក្សា​កំពង់ក្របី បន្ទាប់​ពី​កោះសន្តិភាព​បាន​បង្ហោះ ក៏​ធ្វើ​ឲ្យ​មហាជន​មានការ​អា​ណិតអាសូរ​ជា​ពន់ពេក ។ សព្វថ្ងៃ​ក្មេង​ស្រី​រូប​នេះ រស់នៅ​ជាមួយ​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​៦​នាក់ ស្ថិត​នៅ​ភូមិ​ទី​៦ ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ។ ពិតជា​កំសត់​ណាស់ សូ​ម្បី​តែ​ផ្ទះ​ក៏​មិន​មាននៅ​ទៀត​បាន​ត្រឹមតែ​ដំឡើង​សសរ​ប្ញ​ស្សី​ក្រុង​ធ្វើ​នៅ តែ​ម្ចាស់បំណុល​ហាម​មិន​ឲ្យ​ធ្វើ ។ សូមរំលឹកថា៖ ក្មេងស្រីរៀនថ្នាក់ទី៥យំបង្ហូរទឹកភ្នែ.កតូ.ចចិត្តនិង​ម្ដាយឱ្យ​ឈប់រៀន ព្រោះតែក្រីក្រពេក

លោក​សយ ទូច អភិបាលស្រុក​ក្រូចឆ្មារ​បានឱ្យ​ដឹង កាលពី​រសៀល​ថ្ងៃ​ទី​២៩ កក្កដា ថា ក្រោយ​ពី​ព័ត៌មាន​បាន​ចុះ​ផ្សាយ​ពី​ជីវិត​ពិត​ដល់​កំសត់​របស់​ស្ត្រី​មេម៉ាយ​ឈ្មោះ​ឈឿ​ន អេ​ង​ជាង អាយុ​៣៧​ឆ្នាំ ដែល​ជា​ស្ត្រី​មេម៉ាយ សព្វថ្ងៃ​រស់នៅ​ជាមួយ​កូន​៤​នាក់ ក្នុង​នោះ (​ស្រី​៣ ប្រុស​១) ។ តាម​រយៈ​ការ​ផ្សាយ​នេះ បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ក៏​ដូច​ខេត្ត​បានឃើញ​ពី​ភាព​កំសត់​របស់​ស្ត្រី​រូប​នេះ ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​កក្កដា ការិយាល័យ​អប់រំ​ស្រុក​ក្រូចឆ្មារ សហការ​ជាមួយ​នាយិកា​សាលា​បឋម​សិក្សា​កំពង់ក្របី​បាន​ចុះ​នាំ​យក​កំណោ​យ ក្នុង​នោះ មាន​អង្ករ​៥០​គីឡូក្រាម និង​ថវិកា​១០​ម៉ឺន​រៀល ។

អភិបាលស្រុក​ក្រូចឆ្មារ​រូប​នេះ​បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា នា​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០២៤ ឯក​ឧត្តម​ ប៉ែន កុស​ល្យ អភិបាលខេត្ត​បាន​ជួប​សំណេះសំណាល ជាមួយ​មន្ត្រី​សាលាស្រុក​ក្រូចឆ្មារ បន្ទាប់​ពី​បាន​ចូល​កាន់​តំណែង​អភិបាលខេត្ត​ត្បូងឃ្មុំ​ថ្មី​ៗ​កន្លង​ទៅ ។

ក្រោយ​ពី​សំណេះសំណាល​ចប់ អភិបាលខេត្ត​គ្រោង​នឹងអញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​ស្ត្រី​មេម៉ាយ​ដែល​មាន​ជីវភាព​ក្រីក្រ​នេះ ដោយ​ផ្ទាល់​តែ​មានធុរៈ​ចាំបាច់​នៅ​កន្លែង​ផ្សេង ក៏​បាន​ឲ្យ​រូប​លោក (​សយ ទូច​) ដឹកនាំ​សហការី​នាំ​យក​អំណោយ​ក្នុង​នោះ​មាន​សម្ភារៈ​ផ្ទះបាយ​មួយ​កំ​ផ្លេ អម​ដោយ​ថវិកា​ឯកឧត្តម​អភិបាលខេត្ត​ចំនួន​១​លាន​រៀល​ជូន​ដល់​ស្ត្រី​រូប​នេះ នា​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា ។ ក្នុង​ឱកាស​សំណេះសំណាល​អាជ្ញាធរ​ស្រុក​បាន​ស្នើ​ដល់​លោក​មេឃុំ​ព្រែក​អា​ជី ត្រូវ​តែ​រួម​កម្លាំង​គ្នា​ធ្វើ​យ៉ាងណា​ជួយ​សាងសង់​ផ្ទះ​អំពី​ឫស្សី ដើម្បី​ឲ្យ​ស្ត្រី​មេម៉ាយ​ក្រីក្រ​នេះ រួម​និង​កូន​ៗ​បាន​ជ្រកកោន​នៅ​សមរម្យ ។

ចំពោះ​លុយ​ថ្លៃដើម​ដែល​ជំពាក់​គេ​នោះ គឺ​មាន​ចំនួន​៤​លាន​រៀល ហើយ​បាន​ធ្វើការ​សម្របសម្រួល​ដោយ​ឱ្យ​គ្រួសារ​ក្រីក្រ​នេះ​រក​ថវិកា​បង់​រំ​លោះ​តាម​ដំណាក់កាល​នីមួយ​ៗ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ។ មួយវិញទៀត ក៏​បាន​ចាត់​ឱ្យ​ក្រុម​មន្ត្រី​សូ​រិ​យោ​ដី​ស្រុក​ចុះ​មក​វាស់វែង​ធ្វើ​ប្លង់​ជូន​ដល់​ស្ត្រី​មេម៉ាយ​ឈ្មោះ​អេ​ង ជាង​ទៀត​ផង ។

គួរ​រំលឹក​ថា លោក​សាញ់ ឡាក់ មេ​ភូមិ​ទី​៦ ធ្លាប់​បញ្ជាក់​ថា ចំពោះ​ថ្លៃដើម​ដែល​ជំពាក់​អ្នកស្រុក​ចំនួន​៦​លាន​រៀល ការ​ប្រាក់​ចេះ​តែ​មានការ​កើន​ឡើងជា​លំដាប់​ពី​មួយ​ខែ​ទៅ​មួយ​ខែ ឥឡូវ​ម្ចាស់បំណុល គាត់​ក៏​ជា​មនុស្ស​ចិត្ត​បុណ្យ​ដែរ​សុខចិត្ត​ទទួលយក​លុយ​តែ​ថ្លៃដើម​៦​លាន​រៀល ធ្វើ​យ៉ាងណា​ជួយ​ទូទាត់​ឱ្យ​បាន​មុន​ក្រុមការងារ​សូ​រិ​យោ​ដី​ចុះ​របស់​វែង​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​ក្នុង​ឃុំ​ព្រែក​អា​ជី​។

សូម​បញ្ជាក់​ថា តាម​រយៈ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម tik tok របស់​ក្មេង​ស្រី​ឈ្មោះ​លី​ហ្សា ត្រូវ​បាន​គេ​ចែកចាយ​ព្រ​ង​ព្រាត​រាប់​ម៉ឺន​រាប់​សែន​នាក់ ពី​មួយ​ទៅ​មួយ​ធ្វើ​ឲ្យ​អ្នក​ដែល​មើល​ខ្លះ​អាណិត​ទប់ទឹក​ភ្នែក​មិន​បាន​ក៏​យំ​តាម​ក៏​មាន​ដែរ ។ ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​តាម​រយៈ website កោះសន្តិភាព ធ្វើ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បាន​យកចិត្តទុកដាក់​លើ​គ្រួសារ​ក្រីក្រ​មួយ​នេះ ក្នុង​នោះ​លោក​មេឃុំ​ព្រែក​អា​ជី បាន​ធ្វើការ​សន្យា​ធ្វើ​យ៉ាងណា​ឱ្យ​ក្មេង​ស្រី​លី​ហ្សា​បាន​រៀន​បន្ត​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​មានចំណេះ​ដឹង​ខ្ពង់ខ្ពស់​នឹង​គេ​។

ក្នុង​នាម ជា​ស្ត្រី​មេម៉ាយ​រស់នៅ​ជាមួយនឹង​កូន​បួន​នាក់ ចំណែក​ពីរ​នាក់​ទៀត មិន​មានលទ្ធភាព​ចិញ្ចឹម​ឲ្យ​ទៅ​គេ​នៅ​រាជធានី​ភ្នំពេញ រាល់ថ្ងៃ​គាត់​មិន​មាន​កម្លាំងកំហែង​ដូច​ជា​ឯង ក្រោយ​ពី​ប្ដី​ប្រើ​អំពើ​ហិង្សា​វាយ​បាក់ដៃ​ខាងឆ្វេង គាត់​នៅ​តែ​សំណូមពរ​យ៉ាង​ទទូច​សូម​ឱ្យ​បងប្អូន​សប្បុរសជន​ជិត​ឆ្ងាយ​មេត្តា​ជួយ​សង្គ្រោះ​ជីវិត​គាត់ ធ្វើ​យ៉ាងណា​ដោះបំណុល​គេ​ចំនួន​៦​លាន​រៀល ហើយ​បងប្អូន​ដែល​មានចិត្ត​ មេត្តា​អាណិតអាសូរ​អាច​ទាក់ទង​លេខ​គ្រួសារ​ស្ត្រី​មេម៉ាយ​ក្រីក្រ​នេះ​ផ្ទាល់​តាម​រយៈ​លេខ​ទូរ​សព្ទ​០៩៧ ៨៣៩០ ១៨៦ ។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ