ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ឧបត្ថម្ភ​ថវិកា​៤០០​លាន​រៀល​ដល់​កម្លាំង​ចម្រុះ​រុករក​ឧទ្ទ​ម្ភា​គ​ចក្រ​នៅ​ស្រុក​វាល​វែង

4 ខែ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​. ៖ ថវិកា​ចំនួន​៤០០​លាន​រៀល ជា​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម្ភ​ដល់​ក្រុម​ប្រតិបត្តិការ​រុករក​ឧ​ទ្ធ​ម្ភា​ចក្រ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ដែល​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​ដោយ​លោក…

ខេត្តពោធិ៍សាត់​. ៖ ថវិកា​ចំនួន​៤០០​លាន​រៀល ជា​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម្ភ​ដល់​ក្រុម​ប្រតិបត្តិការ​រុករក​
ឧ​ទ្ធ​ម្ភា​ចក្រ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ដែល​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​ដោយ​លោក ខូ​យ រី​ដា អភិ​បាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ​ប្រចាំ​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​៣០​ ខែកក្កដា ​ឆ្នាំ​២០២៤​ ។

សូម​ជម្រាប​ជូន​ថា​ នេះ​ជា​ការ​យកចិត្ត​ទុក្ខ​ដាក់​បំផុត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដើម្បី​លើកទឹកចិត្ត​ជូន​ដល់​កងកម្លាំង ដែល​បាន​ខិតខំ​បំពេញការងារ​មិន​ខ្លាច​នឿយហត់ ក្នុង​ការ​ស្វែងរក​ឧទ្ធម្ភាគចក្រ និង​អាកាសយានិក​២​នាក់ រហូត​ដល់​ទទួល​បាន​ជោគជ័យ​។

គិត​រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​១៨​ថ្ងៃ​ហើយ​នៃ​ប្រតិបត្តិការ​រុករក​ឧទ្ធម្ភាគចក្រ ដែល​បាន​ដំណឹង​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ដោយ​ក្នុង​នោះ​កម្លាំង​ប្រតិបត្តិការ​បាន​ប្រទះ​ឃើញ​ឧ​ទ្ធ​ម្ភា​គ
ចក្រ​នៅ​ចង្កេះភ្នំ​យ៉ាវ​យ៉ៃ កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៤ ហើយ​ក៏​បាន​រក​ឃើញ​សាកសព​អាកាសយានិក​ម្នាក់​ឈ្មោះ ខេ​ង ឆៃ​យុទ្ធ នៅ​នឹង​កៅអី​ឧ​ទ្ធ​ម្ភា​ចក្រ​នោះ​។

បន្ទាប់​មក នៅ​វេលា​ម៉ោង​១០ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ កម្លាំង​រុករក​ក៏​បាន​ប្រទះ​ឃើញ​អាកាសយានិក​ម្នាក់​ទៀត ឈ្មោះ ស៊ុន ផល្លា ដែល​បាន​ស្លាប់​បាត់បង់​ជីវិត នៅ​ចម្ងាយ​ប្រមាណ​២១០​ម៉ែត្រ ពី​ចំណុច​ធ្លាក់​ឧទ្ធម្ភាគចក្រ​។ ឧទ្ធម្ភាគចក្រ​យោធា Z9 បាន​បាត់​ដំណឹង​កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤ ខណៈ​ពេល​កំពុង​ហ្វឹកហ្វឺន នៅ​តំបន់​ជួរ​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ បាន​អះអាង​ថា ប្រតិបត្តិការ​រុករក​ឧ​ទ្ធ​ម្ភា​ចក្រ​នេះ មាន​កម្លាំង​ចូលរួម​ជាង​១០០០​នាក់​។ បេសកកម្ម​ប្រតិបត្តិការ​រុករក​នេះ បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ រួម​មាន កងកម្លាំង​រុករក​ពី​ខាងលើ​តំបន់​ព្រៃ ដោយ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រយន្តហោះ​ដ្រូ​ន និង​កម្លាំង​ថ្មើរជើងចូល​ទៅ​កាន់​តំបន់​ព្រៃ​ក្រាស់តាម​ជ្រោះ​ជ្រលង​ភ្នំ​ជាដើម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ