ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ពិការ​ជើង​ម្នាក់​ជួប​គ្រោះ​បា​.​ក់​ចង្កេះ​បា​.​ក់​ស្មា ដា.ច់​ចិត្ត​លើកដៃ​សំពះ​សុំ​ជំនួយ

5 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ពិការ​ជើង មាន​វ័យ​៣៧​ឆ្នាំ​ម្នាក់ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាក់​ចង្កេះ​និង​បាក់​ស្មា​ទាំង​សងខាង គួរ​ឲ្យ​សង្វេគ​ណាស់ ហើយ​អ្វី​គួរ​ឲ្យ​អាណិត​ទៅ​ទៀត​នោះ គឺ​គ្មាន​ប្រាក់​ទិញ​ទឹក​និង​ទិញ​បាយ​ហូប​នោះ​ទេ ដង្ហោយ​រក​សុំ​ជំនួយ​ពី​សប្បុរសជន​មាន​ក្តី​មេត្តា​ជួយ​ផង ខណៈ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។…

ខេត្តស្វាយរៀង ៖ បុរស​ពិការ​ជើង មាន​វ័យ​៣៧​ឆ្នាំ​ម្នាក់ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាក់​ចង្កេះ​និង​បាក់​ស្មា​ទាំង​សងខាង គួរ​ឲ្យ​សង្វេគ​ណាស់ ហើយ​អ្វី​គួរ​ឲ្យ​អាណិត​ទៅ​ទៀត​នោះ គឺ​គ្មាន​ប្រាក់​ទិញ​ទឹក​និង​ទិញ​បាយ​ហូប​នោះ​ទេ ដង្ហោយ​រក​សុំ​ជំនួយ​ពី​សប្បុរសជន​មាន​ក្តី​មេត្តា​ជួយ​ផង ខណៈ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។

ករណី​ជន​ពិការ​អំពាវនាវ​រក​សប្បុរសជន​ជួយ​នេះ កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១ សីហា ២០២៤ ស្ថិត​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង អគារ​របួស​ជាន់​ទី​១ ។ បុរស​ជន​ពិការ​ជើង​នេះ​មានឈ្មោះ​ផល រី អាយុ​៣៧​ឆ្នាំ ពី​ការ​ជើង​ឆ្វេង​ត្រឹម​ជង្គង់ មាន​ទីលំនៅ​ភូមិ​បេង ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង មាន​ប្រពន្ធ​ឈ្មោះ​អ៊ូ សុភាព អាយុ​៣៦​ឆ្នាំ មានកូន​០៣​នាក់ (​ស្រី​០១​នាក់​) អាយុ​១៣​ឆ្នាំ កូនប្រុស​ទី​២ អាយុ​៣​ឆ្នាំ កូនប្រុស​ពៅ អាយុ​២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​កោះសន្តិភាព​ថា ក្រោយ​ពី​រៀប​ការ​ហើយ​មានកូន​ស្រី​ច្បង​បាន​១​ខួប នាង បាន​រស់នៅ​បែក​ផ្ទះ​ពី​ឳ​ពុក​ម្តាយ ហើយ​ប្រកប​មុខរបរ​លក់​នំ​បន្តិចបន្តួច និង​លក់​ទឹកត្នោត និង​ផ្លែ​ត្នោត នៅ​ក្នុងភូមិ ។

ចំណែក​ប្តី​របស់​នាង​ប្រកប​មុខរបរ​ដាក់​ទឹកត្នោត និង​ឡើងត្នោត កាប់​ផ្លែ​ត្នោត​លក់ គ្រាន់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ នៅ​ថ្ងៃមួយ ក្នុង​ឆ្នាំ​២០១៥ ប្តី​នាង​ដាក់​ទឹកត្នោត​ឲ្យ​នាង​លក់​ហើយ​ក៏​ទៅ​ដើរ​ទិញ​ផ្លែ​ត្នោត​អ្នក​ភូមិ ហើយ​បាន​ឡើង​កាប់​ផ្លែ​ត្នោត​បាន​០២​ដើម​ក៏​ង​ងិ​ត​មុខ ខំ​តោង​ធាងត្នោត សម្រូត​ចុះ បាន​តែ​បន្តិច​ក៏​ធ្លាក់​ពីលើ​ដើម​ត្នោត​ចុះ​មក​ដី​បាក់ជើង​ឆ្វេង​ត្រឹម​ក​ភួ​ន​ជើង​ធ្ងន់ធ្ងរ​ជើង​ស្តាំ​បាក់​ត្រឹម​កជើង អុកគូទ បាក់​ចង្កេះ សន្លប់​ស្តូកស្តឹង ក៏​ត្រូវ​អ្នក​ភូមិ​មក​ប្រាប់​ហើយ​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្របែក រួច​បញ្ជូន​ទៅ​មន្ទីរពេទ្យរ​ស្ស៊ី​រាជធានី​ភ្នំពេញ ដើម្បី​សង្គ្រោះ​និង​ព្យាបាល​។

គ្រូពេទ្យ​អប​កជើង​ស្តាំ ព្យាបាល​បានជា តែ​ជើង​ឆ្វេង​ត្រូវ​កាត់​ត្រឹម​ជង្គង់​ហើយ​ចង្កេះ ព្យាបាល​បាន ជា​តែ​មិន​រឹង​មាំ​ដូច​ដើម​ទេ តាំងពី​ពេល​នោះ​មក​គ្រួសារ​នាង​មាន​ជីវភាព​ក្រលំបាក លក់​នំ​បន្តិចបន្តួច​ស្ទើរតែ​ផ្គត់ផ្គង់​ជីវភាព​មិន​គ្រប់ ណាមួយ​ផ្គត់ផ្គង់​ឲ្យ​កូនស្រី​រៀនសូត្រ ។

ហើយ​កាលពី​ថ្ងៃ​សុក្រ ទី​២៦ កក្កដា ២០២៤ ក្មួយ​ប្រុស​ខាង​ប្តី​បាន​ជិះ​ម៉ូតូ ឌុ​ប​ប្តី​នាង​មក​លេង​បងប្អូន​នៅ​ខេត្តស្វាយរៀង ពេល​ជិះ​មក​ដល់​ចំណុច​កែង​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ក៏​ត្រូវ​រថយន្ត​កៀរ​បង្ក​ឲ្យ​ដួល​ម៉ូតូ​បណ្តាល​ឲ្យ​ប្តី​នាងរង​របួស​បាក់​ចង្កេះ​វិញ​និង​បាក់​ស្មា ទាំង​សងខាង សន្លប់​នៅ​និង​កន្លែង ។

រីឯ​ក្មួយ​អ្នក​ឌុ​បរង​របួសស្រាល សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដឹក​មកសង្គ្រោះ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​នេះ​រហូត​មក ខាង​មន្ទីរពេទ្យ​គេ​មិន​យក​ថ្លៃ​ព្យាបាល​ទេ ហើយ​មន្ទីរពេទ្យ​បាន​ផ្តល់​អាហារ​២​ពេល​ដល់​ប្តី​នាង​ដែរ ក៏​ប៉ុន្តែ​នាង​គ្មាន​ប្រាក់​ទិញ​ទឹក​និង​អាហារ​ពេល​ព្រឹក និង​អាហារ​សម្រាប់ ប្តី​នាង​ពិសារ ដោយ​គាត់​មាន​ជំងឺ​មិន​អាច​ពិសារ​អាហារ​ពេទ្យ​ចែក​ឲ្យ បាន​រាល់ថ្ងៃ​នោះ​ទេ ជា​ពិសេស កូន​ៗ​ទាំង​០៣​នាក់ មានការ​ខ្វះខាត​ស្បៀងអាហារ​ប្រចាំ​ថ្ងៃ យ៉ាង​ខ្លាំង ដូច្នេះ​សូម​សប្បុរសជន មេត្តា​ជួយ​ផ្តល់​ជា​ថវិកា​ឬ​គ្រឿង​ឧប្បភោគបរិភោគ ដល់​គ្រួសារ​ដ៏​កំសត់​នេះ​ផង សូម​អគុណ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ