ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ជាង​២០​នាក់​ទៅ​សាលាដំបូង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២៥​នាក់ តែងតែ​ប្រមូលផ្តុំ​គ្នា​សេព​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៩ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​សម្រេច​ធ្វើការ​ចោទប្រកាន់…

រាជធានី​ភ្នំពេញ ៖ ​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២៥​នាក់ តែងតែ​ប្រមូលផ្តុំ​គ្នា​សេព​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៩ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​សម្រេច​ធ្វើការ​ចោទប្រកាន់ និង​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

ជនសង្ស័យ​ទាំង​២៥​នាក់​ខាងលើ​នោះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ចាប់​ប្រមូល​មក​ពី​តាម​បណ្តា​ខណ្ឌ​ផ្សេង​គ្នា ។

ក្រោយ​ពី​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​២៥​នាក់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​ជំនាញ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ទាប់​មក​ពួក​គេ​ត្រូវ​បាន​សាកសួរ​យក​ចម្លើយ​តាម​វិធានការ​ជំនាញ រួច​បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ពាក់​ពន្ធ​បទល្មើស​ប្រមូលផ្តុំ​គ្នា ចែកចាយ ប្រើប្រាស់ និង​សេព​គ្រឿងញៀន​ដែល​ច្បាប់​ហាមឃាត់ និង​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ