ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះ​គ្រាន់តែ​ជា​ព័​ត៌មាន​បំប៉ោងក្នុងខេត្ត​បាត់​ដំបង ដើម្បី​ផល​ប្រ​យោ​ជ​ន៍​ប៉ុណ្ណោះ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បន្ទាប់​ពី​មានការ​លេចឮ​នូវ​ព័​ត៌​មាន​នានា​ដែល​ថា មាន​ក្រុម​ឈ្មួញ​ជនជាតិ​«​ចិន​»បាន​ដើរ​ម៉ៅ​ ឬ​ទិញ​ដីចំការ​ដំណាំ​ក្រូចពោធិ៍សាត់​នៅ​ក្នុង​ខេត្តបាត់ដំបង ដែល​នាំ​ឱ្យតម្លៃផ្លែក្រូច​ឡើងថ្លៃ ​។ ម្ចាស់​ចំការ​ក្រូច​នានា និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាន​បដិសេធ​ចំពោះ​ដំណឹង​ដ៏​អ​កុស​ល្យ​នេះ ដោយ​បាន​និយាយ​ថា​«​នោះ​គ្រាន់តែ​ជា​ព័​ត៌មាន​បំប៉ោង…

ខេត្តបាត់ដំបង​ ៖ បន្ទាប់​ពី​មានការ​លេចឮ​នូវ​ព័​ត៌​មាន​នានា​ដែល​ថា មាន​ក្រុម​ឈ្មួញ​ជនជាតិ​«​ចិន​»បាន​ដើរ​ម៉ៅ​ ឬ​ទិញ​ដីចំការ​ដំណាំ​ក្រូចពោធិ៍សាត់​នៅ​ក្នុង​ខេត្តបាត់ដំបង ដែល​នាំ​ឱ្យតម្លៃផ្លែក្រូច​ឡើងថ្លៃ ​។ ម្ចាស់​ចំការ​ក្រូច​នានា និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាន​បដិសេធ​ចំពោះ​ដំណឹង​ដ៏​អ​កុស​ល្យ​នេះ ដោយ​បាន​និយាយ​ថា​«​នោះ​គ្រាន់តែ​ជា​ព័​ត៌មាន​បំប៉ោង ដើម្បី​ផល​ប្រ​យោ​ជ​ន៍​អ្វីមួយ​សម្រាប់​ជន​ឱ​កាស​និយម​តែ​ប៉ុណ្ណោះ តាម​ពិត​គ្មាន​រឿង​នេះ​កើតឡើង​ពិតប្រាកដ​ទេ​»​។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់​ និង​នេសាទ​ខេត្ត លោក​ឈឹ​ម វ​ជិ​រា បាន​ថ្លែងប្រាប់​កោះសន្តិភាព ពី​អំ​រឿង​ឈ្មួញ​ចិន​ដើរ​ម៉ៅ​ ឬ​ដើរ​ទិញ​ដី​ដំណាំ​ក្រូចពោធិ៍សាត់​នេះ​តាម​ទូរស័ព្ទ ​កាលពីព្រឹក​ថ្ងៃ​ទី​០៤ ធ្នូ យ៉ាង​ដូច្នេះ​ថា «​នៅ​ខេត្តបាត់ដំបង ដូច​គ្មាន​រឿង​នេះ​កើតឡើង​ទេ ហើយ​ខ្ញុំ​ក៏​មិន​ទាន់​ទ​ទូល​បាន​ព័​ត៌មាន​នេះ​ដែរ​»​។ លោក​ប្រធាន​មន្ទីរ​រូប​នេះ បាន​ចាត់​ទុក​ព័​ត៌មាន​នេះ​ថា គឺជា​ដំណឹង​អ​កុស​ល្យ ឬជា​ព័​ត៌មាន​បំប៉ោង ដើម្បី​ផល​ប្រ​យោ​ជ​ន៍​អ្វីមួយ សម្រាប់​ពួក​ជន​ឱកាស​និយម​។

សូម​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ មានការ​លេចឮ​ត​ៗ​គ្នា​ថា មាន​ជនជាតិ​«​ចិន​»​មួយ​ក្រុម​បាន​ដើរ​ម៉ៅ ឬ​ដើរ​រក​ទិញ​ដីចំការ​ដំណាំ​ក្រូចពោធិ៍សាត់ នៅ​ក្នុង​ខេត្តបាត់ដំបង​ ។ ពលរដ្ឋ​ខ្លះ​បាន​យល់​ឃើញ​ថា ដោយសារ​តែ​ព័​ត៌​មាន​មិន​ច្បាស់លាស់​នេះ ទើប​ធ្វើ​ឲ្យ​ម្ចាស់​ចំការ​ក្រូច និង​ឈ្មួញកណ្ដាល​នៅ​ក្នុង​ខេត្ត​បាត់​ដំបង លក់​ក្រូច​ក្នុង​តំលៃ​ខ្ពស់​ជាង​សព្វដង ​។ ផ្ទុយ​ពី​ដំណឹង​ដ៏​អ​កុស​ល្យ​នេះ ម្ចាស់​ចំការ​ក្រូច​ភាគច្រើន នៅ​ក្នុងស្រុក​បាណ​ន់បាន​ឆ្លើយ​តប​ថា «​គ្មាន​ការ​ដើរ​ម៉ៅ ឬ ដើរ​ទិញ​ដីចំការ​ក្រូច ពី​សំណាក់​ពួក​ជនជាតិ​ចិន ដូច​ការ​លើក​ឡើង​ខាងលើ​នេះ​ទេ​ ។ រីឯ​តំលៃ​ក្រូចពោធិ៍សាត់​ក៏​គ្មាន​ការ​ប្រែ​ប្រួល​ដែរ តំលៃ​នៅ​ដដែល ទាំង​នៅ​ក្នុង​ចំការ ទាំង​នៅ​លើ​ទីផ្សា រ​ដែល​ឈ្មួញកណ្ដាល​ម៉ៅ​យក​ទៅ​លក់​បន្ត​»​។

លោក​យឿ​ន ម៉ៅ ជា​កសិក​ដាំ​ក្រូចពោធិ៍សាត់​ម្នាក់ ​នៅ​ភូមិក​ន្ទឺ​១ ឃុំ​ក​ន្ទឺ​២ ស្រុ​បាណ​ន់ បាន​និយាយ​ប្រាប់​កោះសន្តិភាព​ថា នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​ មាន​ដំណាំ​ក្រូចពោធិ៍​សាត់​ច្រើន​គួរសម​ដែរ តែ​កន្លង​មក​មិន​ដែល​មាន​ជនជាតិ​ចិន​ណា មក​សួរ​រក​ទិញ​ដីចំការ​ក្រូច ឬ ដើរ​រក​ម៉ៅ​ដំណាំ​ក្រូច​ទេ ​។ ប៉ុន្តែ​គាត់​បាន​ពន្យល់ ពាក់ព័ន្ធ​នឹង​តំលៃ​ក្រូច​យ៉ាង​ដូច្នេះ​ថា «​តំលៃ​ក្រូច​នៅ​តែ​ថេរ​ដដែល តែបើ​ខែ​ណា​ដែល​សំបូរ​ក្រូច គឺ​ទីផ្សារ​ក្រូច​ធ្លាក់​ថ្លៃ​បន្តិច តែបើ​ខែ​ណា​មិនសូវ​មាន​ក្រូច​ទេ ប្រាកដជា​តំលៃ​ក្រូច​ឡើងថ្លៃ​ហើយ មិនមែន​ក្រូច​ឡើង​ថ្លៃ​ដោយសារ​មាន​ឈ្មួញ​ចិន​ដើរ​ម៉ៅ ឬដើរ​ប្រមូល​ទិញ​ដីចំការ​ក្រូច​ដូច​ពាក្យ​ចាម​អារាម​នោះ​ទេ​»​។ កសិករ​រូប​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា សព្វថ្ងៃ​កសិករ​មួយ​ចំនួន​ធំ​នៅ​ស្រុក​បាណ​ន់ ដែល​មាន​ដំណាំ​ក្រូច បាន​ងាក​ទៅ​ដាំ​ដំណាំ​ផ្សេង​ៗ​វិញ ដោយសារ​តែ​ដំណាំ​ក្រូច​ជួប​បញ្ហា​«​ជំងឺ​» ដែល​ពិបាក​រក​ថ្នាំ​ព្យាបាល នាំ​ឲ្យ​ផល​ក្រូច​ធ្លាក់​ចុះ ហើយ​នេះ​ក៏​អាច​ជា​មូលហេតុ នាំ​ឲ្យ​តំលៃ​ក្រូច​ឡើងថ្លៃ​ដែរ​។

ពាក់ព័ន្ធ​នឹង​ព័​ត៌មានច​ចាមអា​រ៉ា​មដែល​ថា មាន​ក្រុម​ឈ្មួញ​ជនជាតិ​ចិន​ ចង់​ធ្វើ​ជំនួញ​ក្រូចពោធិ៍សាត់​នៅ​ក្នុង​ខេត្តបាត់ដំបង នា​ពេល​កន្លង​មកនេះ អ្នកលក់​ក្រូចពោធិ៍សាត់​នៅ​ផ្សា​រលើ ក្រុង​បាត់ដំបង​ម្នាក់ អ្នកស្រី ឌី ណា​ឡែ​ន បាន​ប្រាប់​កោះសន្តិភាព​ថា «​កាលពី​៣​ខែ​មុន ខ្ញុំ​បាន​ជួប​ជនជាតិ​ចិន​ផ្ទាល់ ហើយ​បានឮ​ពួក​គេ​និយាយ​ពី​រឿង​នេះ​ដែរ​ ។ ក្រុម​ចិន​នោះ បាន​នាំ​គ្នា​មក​ទិញ​ក្រូច​ខ្ញុំ ហើយ​ពួក​គេ​បាន​និយាយ​ពី​រឿង​ចង់រក​ទិញ​ដីចំការ​ក្រូច​នេះ​»​ ។ អ្នកស្រី​បាន​និយាយ​ថា តាម​រយៈ​អ្នកបកប្រែ​ខ្មែរ​ម្នាក់ បាន​ស្រង់​សំដី ពួក​ចិន​នោះ គឺ​ពួក​គេ​ចង់រក​ទិញ​ដី​ដែល​មាន​ដំណាំ​ក្រូច​«​ពូជ​កាក់ ឬក្រូច​ទឹកឃ្មុំ​»​។

អ្នកស្រី​ណា​ឡែ​ន បាន​ពន្យល់​ថា ក្រូច​«​ពូជ​កាក់ ឬក្រូច​ទឹកឃ្មុំ​» ដែល​ពួក​ចិន​ចង់រក​ទិញ​នោះ គឺជា​ក្រូចពោធិ៍​សាត់​ដែរ តែ​វា​មាន​រាង​រង្វង់​មូល​ដូច​កាក់​ នៅ​ត្រង់​ក្បាល​ទង និងនៅ​ត្រង់​គូទជា​សម្គាល់​ ។ ចិន​មួយ​ក្រុម​នោះ​អះអាង​ថា ពូជ​​​ក្រូច​«​ពូជ​កាក់ ​ឬ​ក្រូច​ទឹកឃ្មុំ​»​នោះ ជា​ពូជ​​​ក្រូច ដែល​ជនជាតិ​ខ្មែរ​ នាំ​យក​ពី​ប្រទេស​ពួក​គេ​(​ចិន​)​ មក​ដាំ​ជា​លើក​ដំបូង នៅ​ខេត្តពោធិ៍សាត់ ដែល​មាន​ប្រវត្តិ​កាលពី​ជាង​១០០​ឆ្នាំ​មុនម្ល៉េះ ​។ ក្រោយ​ៗ​មក​ ពូជ​​ក្រូច​នេះ ត្រូវ​បាន​កសិករ​នាំ​យក​មក​ដាំ​បន្ត​នៅ​ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ដែល​មាន​សេសសល់​រហូត​ដល់​សព្វ​ថ្ងៃនេះ ​។ ប៉ុន្តែ​ក្រុម​ឈ្មួញ​ចិន​នោះ គ្រាន់តែ​និយាយ​ពី​គោលបំណង​របស់​ពួក​គេ តែ​មិន​បាន​ស្វែងរក​ទិញ​ពិតប្រាកដ​នៅ​តំបន់​ណាមួយ​នៅឡើយ​ទេ ហើយ​តំណឹង​នេះ​ ហាក់​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​រហូត​មក​ដល់​ពេល​នេះ​។

ដោយឡែក​ ពាក់ព័ន្ធ​នឹង​តំលៃ​ក្រូចពោធិ៍សាត់​វិញ បើ​តាម​អ្នកលក់​ក្រូច​ចាស់វស្សា​រូប​នេះ បាន​និយាយ​ដែរ​ថា តំលៃ​ក្រូចពោធិ៍សាត់​ឡើង​ចុះ​ទៅ​តាម​រដូវ​កាល​នៃ​ការ​ប្រមូល​ផល ឬ​ទៅ​តាម​គុណភាព​ផ្លែក្រូច​ដែល​គេ​ចាត់​ទុក​ប្រភេទ​ក្រូច​លេខ​១ លេខ​២ ឬ លេខ​៣ ។​ល​។ ដូច្នេះ​ មិនមែន​ឡើងថ្លៃ​ឬ​ចុះថ្លៃ ដោយសារ​តែ​ក្រុម​ជនជាតិ​ចិន ដែល​ទើប​មក​រក​ទិញ​ដីចំការ​ក្រូច​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​ទេ​ ។ អ្នកស្រី​ឌី ណា​ឡែ​ន បាន​បញ្ជាក់​ដែរ​ថា តំលៃ​ក្រូចពោធិសាត់ នៅ​បាត់ដំបង សព្វថ្ងៃ​នៅ​តែ​ដដែល​ទេ គឺ​ចន្លោះ​ពី​២៥,០០០​រៀល ដល់​៧៥,០០០​រៀល ទៅ​តាម​ប្រភេទ​ក្រូច និង ទៅ​តាម​រដូវ​កាល នៃ​ការ​ប្រមូល​ផល​។

ជា​ការ​សន្និដ្ឋាន​ចុង​ក្រោយ ពាក់ព័ន្ធ​នឹង​ព័​ត៌​មាន​ចិន​ដើរ​ម៉ៅ​ក្រូច​ ឬ​ទិញ​ដីចំការ​ក្រូច​នៅ​ខេត្តបាត់ដំបង នេះ លោក​ឈឹ​ម វ​ជិ​រា ប្រធាន​មន្ទីរ​កសិករ​ម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង នេសាទ​ខេត្ត បាន​វាយតំលៃ​ថា «​ដំណឹង​នេះ គ្រាន់តែ​ជា​ការ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយ​ធ្វើ​ឡើង​ដោយ​ជនខិលខូច ក្នុង​គោលបំណង​អ្វីមួយ ដែល​ពាក់​ពាន់​នឹង​ផល​ប្រ​យោ​ជ​ន៍​»​។ លោក​បាន​បញ្ជាក់​ថា «​នៅ​ខេត្តបាត់ដំបង មិន​មានរឿង​បែប​នេះ​ទេ តែ​ជួនកាល​អាច​មាននៅ​ខេត្ត​ផ្សេង​.. ព្រោះ​យើង​មិនដឹង​..! ប៉ុន្តែ​បើ​សម្រាប់​ខេត្តបាត់ដំបង គ្មាន​ទេ​..! ខ្ញុំ​គ្រាន់តែ​ដឹង​ថា សព្វ​ថ្ងៃនេះ​ដំណាំ​ក្រូចពោធិ៍សាត់ នៅ​ខេត្ត​យើង​នេះ ហាក់​មានការ​ថយ​ចុះ​ច្រើន​ដោយសារ​កសិករ​ជួប​បញ្ហា​ជំងឺ ហើយ​កសិករ​ភាគច្រើន​បាន​ងាក​ទៅ​ដាំ​ដំណាំ​ផ្សេង​ៗ​វិញ​.. ជា​ពិសេស​ដំណាំ​ស្វាយកែវ​ល្មៀត​»​។ ដូច្នេះ ​រឿង​ជនជាតិ​ចិន​ដើរ​ទិញ​ដីចំការ​ក្រូច ឬដើរ​ម៉ៅ​ចំការ​ក្រូច ដូច​ពាក្យ​ចាម​រ៉ា​ម​ខាងលើ​នេះ គឺ​មិន​ទាន់​មាន​ទេ​ ។ សូម​ពលរដ្ឋ​កុំ​មានការ​ភ្ញាក់ផ្អើល និង កុំ​ចាញ់បោក​ជនខិលខូច​ឲ្យ​សោះ ។

អត្ថបទសរសេរ ដោយ