ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូធំ PSG រិះគន់​ពី​ទ​ង្វើ​ឆេវឆាវ​របស់ Mbappe ដែល​កំពុង​កាត់​តាម Ronaldo

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា វា​ហាក់ដូចជា​កីឡាករ Cristiano Ronaldo មិនមែន​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​មាន​ប្រតិកម្ម​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ចេញ​ពេល​ប្រកួត​ទេ ព្រោះតែ​ថ្មី​ៗ​នេះ Kylian…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា វា​ហាក់ដូចជា​កីឡាករ Cristiano Ronaldo មិនមែន​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​មាន​ប្រតិកម្ម​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ចេញ​ពេល​ប្រកួត​ទេ ព្រោះតែ​ថ្មី​ៗ​នេះ Kylian Mbappe របស់ PSG មិន​សប្បាយចិត្ត​ទាល់តែ​សោះ នៅ​ពេល​ដែល​គាត់​ត្រូវ​បាន​គេ​ប្តូរ​ជំនួស កាលពី​ចុង​ស​ប្តា​ហ៍ ដោយ​បង្ហាញ​តាម​រយៈ​ការ​មិន​ចាប់ដៃ​ជាមួយនឹង​គ្រូបង្វឹក​របស់​គាត់ ។

រឿង​នេះ​កើតឡើង​នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Montpellier កាលពី​ថ្ងៃ​សៅរ៍ ដែល​មាន​លទ្ធផល ៣-១​។ Mbappe ត្រូវ​បាន​គ្រូបង្វឹក​សម្រេច​ឱ្យ​ចេញពី​ការ​ប្រកួត ហើយ​ជំនួស​មក​វិញ​ដោយ​កីឡាករ Eric Maxim Choupo-Moting នៅ​នាទី​ទី​៩០​។ ពេល​នោះ Mbappe មិន​បាន​ចាប់ដៃ​ជាមួយនឹង គ្រូបង្វឹក លោក Thomas Tuchel បើ​ទោះបីជា​លោក​បោះដៃ​មក​មុន​ក៏​ដោយ​។

លោក Tuchel ត្រូវ​បាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន AS ថា​៖ «Mbappe មិន​ដែល​ចង់​ត្រូវ​គេ​ជំនួស​នោះ​ទេ​។ យើង​យល់​ច្បាស់​ពី​រឿង​នេះ​។ គាត់​មិន​ចង់ឱ្យ​គេ​យក​ចេញពី​តារាង​ទេ ​។ នៅ ៩០​នាទី ខ្ញុំ​បាន​សម្រេចចិត្ត​យក​គាត់​ចេញ​។ នេះ​គឺជា​ការ​សម្រេចចិត្ត​របស់ខ្ញុំ​»​។

លោក​បាន​បន្ត​ថា​៖ «Choupo ស័ក្តិសម​ក្នុង​ការ​ចូល​ក្នុង​តារាង​លេង​ម្តង​។ យើង​ត្រូវ​តែ​គោរព​ការ​ពិត​បែប​នេះ​។ Mbappe មិន​សប្បាយចិត្ត​ពេល​គាត់​ត្រូវ​បាន​គេ​ជំនួស​។ តែ​វា​មិនមែន​ជា​រឿង​អ្វី​ធំដុំ​នោះ​ទេ​» ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ