ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥នាក់ធ្វើសកម្មភាពភ្លាមៗ អស់លក្ខណ៍៣​នាក់​ ក្រោយ​ដេញ​តាម​យុវជន​២នាក់​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ​៖ ​ជនសង្ស័យ​ចំនួន​៥​នាក់​ប្រដាប់​ដោយ​ខ្សែក្រវាត់ និង​មួក​សុវត្ថិភាព​បាន​ជិះ​ម៉ូតូ​២​គ្រឿង​ដេញ​តាម​វាយ​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ពី​យុវជន​២​នាក់ ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ​ ដោយសារ​តែ​ជួប​នឹង​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​កំពុង​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​ក៏​បាន​ដេញ​តាម​ចាប់ខ្លួន​បាន​ចំនួន​៣​នាក់ រីឯ​២​នាក់​ទៀត​រត់គេច​ខ្លួន​​បាត់​។ ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩…

ខេត្តកណ្ដាល ​៖ ​ជនសង្ស័យ​ចំនួន​៥​នាក់​ប្រដាប់​ដោយ​ខ្សែក្រវាត់ និង​មួក​សុវត្ថិភាព​បាន​ជិះ​ម៉ូតូ​២​គ្រឿង​ដេញ​តាម​វាយ​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ពី​យុវជន​២​នាក់ ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ​ ដោយសារ​តែ​ជួប​នឹង​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​កំពុង​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​ក៏​បាន​ដេញ​តាម​ចាប់ខ្លួន​បាន​ចំនួន​៣​នាក់ រីឯ​២​នាក់​ទៀត​រត់គេច​ខ្លួន​​បាត់​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវជាតិ​លេខ​១៤៥ ស្ថិត​នៅ​ក្នុ​ភូមិ​ព្រៃ​ភក្តី ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

ជនសង្ស័យ​ទាំ​ង៣​នាក់​​​​​ក្នុង​ចំណោម​បក្ខពួក​៥​នាក់​ខាងលើ​នោះ​រួម​មាន ​១-​ឈ្មោះ​សឿ​ន មក​រា ភេទប្រុស អាយុ​១៩​ឆ្នាំ​ មុខរបរ​ទិញ​និង​លក់​គោ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ គឺជា​អ្នកបើកបរ​ម៉ូតូ ២-​ឈ្មោះ​រី​ម អា​ហ្វី ភេទប្រុស អាយុ​២០​ឆ្នាំ​​មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ជា​មួយ​បក្ខ​ពួក​ក្នុងភូមិ​ក​ណ្តោ​ស ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ជា​អ្នក​អង្គុយ​ពីក្រោយ​និង​យក​មួក​សុវត្ថិភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​) ៣-​ឈ្មោះ​ជុំ ប៊ុ​ន​នី ភេទប្រុស អាយុ​២០​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ក្នុងភូមិ​ទ្រា ឃុំ​ព្រៃ​ពួច​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ (​ជា​អ្នក​ជិះ​ពីក្រោយ​យក​ខ្សែក្រវាត់​វាយ​ទៅ​លើ​ជន​រង​គ្រោះ​)​។​

ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ ១1DJ-១៥៤៣ ។ ​មិនតែប៉ុណ្ណោះ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ក៏​មានឈ្មោះ​ក្នុង​បញ្ជី​គ្រប់គ្រង​របស់​នគរបាល​គឺជា​មុខសញ្ញា​ក្មេង​ទំនើង​ពាក់ព័ន្ធ​គ្រឿងញៀន​ ។​ ដោយឡែក​២​នាក់​ផ្សេង​ទៀត​គេចខ្លួន​បាត់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ និង​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​និ​ច​។

តាម​ប្រភពពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​គ្នា​២​នាក់ ​ក្នុងនោះម្នាក់​​ឈ្មោះ​ផល សុ​ផា​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​ បាន​រង​របួស​រលាត់​ខ្នងរ​លាត់ដៃ​និង​ជាំ​ក​ខាងឆ្វេង​ និងម្នាក់ទៀត​​ឈ្មោះ​លី​ម គី​ម​ហុង ​ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​​មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់​នៅ​ក្នុងភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល គឺជា​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ ​កណ្តាល ១AG-១៧៨៩ ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​ដេញ​វាយ​ប្លន់​យក​មិន​បាន​សម្រេច​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ចេញពី​កន្លែង​ផឹកស៊ី​​នៅ​ក្នុងភូមិ​ស​រមាំង ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​​​ទាំង​៣​នាក់​​ខាងលើ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​កៀរ​ឲ្យ​ឈប់​និង​ដេញ​វាយ​។ ​ចំណែកជនសង្ស័យ​​២​នាក់​ទៀត​បាន​ជួយ​ដេញ​តាម​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ផងដែរ ព្រមទាំង​ស្រែក​បញ្ជា​ឲ្យ​បក្ខពួក​ទាំង​៣​នាក់​ថា ​វាយ​ទៅ​ៗ ។

តាមប្រភពដដែល​បាន​បន្តទៀត​ថា ​លុះ​ជន​រង​គ្រោះ​​ជិះ​ម៉ូតូ​​គេច​​រហូត​ដល់​ផ្លូវជាតិ​១៤៥ ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ​ពី​កន្លែង​ផឹក​សុ​ី ទើប​ជួប​កម្លាំង​នគរបាល​ល្បាត​ហើយ​ក៏​ដេញ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ រី​ឯ​ជនសង្ស័យ​២​នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ា​កស៊ុយហ្សុ៊យគី​និ​ច​ត្រឡប់​ក្រោយ​វិញ​បាត់​ស្រមោល ហើយ​នគរបាល​ក៏​បាន​នាំ​ជនសង្ស័យ​ទាំង​៣​នាក់​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ