ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ជាប់​ពន្ធនាគារ​៣​ដង​ ​តែ​មិន​រៀង ឥឡូវ​ជាប់​លើក​ទី​៤​ ដោយសារលួចកា.ប់ចេកក្នុងចម្ការគេ​

2 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖ កាលពី​វេលា​ម៉ោង​៧​និង​២០​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥ ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ…

ខេត្តកណ្តាល​ ៖ កាលពី​វេលា​ម៉ោង​៧​និង​២០​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥ ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ ករណី​អំពើ​លួច​លួច​កាប់​ផ្លែ​ចេក​ ​នៅ​ត្រង់​ចំណុច​ចំការ​ចេក​មួយកន្លែង នៅ​​ក្រោយ​ផ្ទះ​ជន​រង​គ្រោះជា​​ម្ចាស់បណ្តឹង ស្ថិត​ក្នុងភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក​។​

​ជន​រង​គ្រោះ​ឈ្មោះ ដេ​ត វិ​ជ្ជ​នី ភេទស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ​ ។

ជនសង្ស័យឈ្មោះ ឃ្លី ប្រាក់ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ គ្មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម (​អវិជ្ជមាន​)​។

ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ដែល​តែងតែ​បាត់​ដំណាំ​ជា​បន្តបន្ទាប់ លុះ​នា​ថ្ងៃខែ​ឆ្នាំ​ខាងលើ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់​ភ្នំ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើ​​ការ​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​ផ្លែ​ចេក​៣​ស្ទូង បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សាកសួរ​និង​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

សូម​បញ្ជាក់​ថា កន្លង​មក​​ជនសង្ស័យ​ធ្លាប់​លួច​កាប់​ផ្លែ​ចេក​របស់ឈ្មោះ ដេ​ត វិជ្ជា​នី​  និង​ធ្លាប់​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់​ភ្នំ​១​ដង​រួច​មក​ហើយ​។ ជនសង្ស័យ១រូបនេះ​ក៍​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​៣​លើក​រួច​មក​ហើយ​ដែរ ដោយ​លើក​÷​លើក​ទី​១ ឆ្នាំ​២០១២ ពាក់​ព​ករណី​អំពើ​លួច, ​លើក​ទី​២ ឆ្នាំ​២០១៤ ពាក់ព័ន្ធ​ករណី គ្រឿងញៀន និង​​លើក​ទី​៣ ឆ្នាំ​២០២២ ពាក់ព័ន្ធ​ករណី​អំពើ​លួច​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ