ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញអ្នករត់ម៉ូតូឌុបពាក់ខ្សែក ហៅឌុ.បទៅកា.ប់​ប្ល.ន់

16 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ហាវ បាន​បង្ក្រាប​ករណី​កាប់​ប្លន់​មួយ ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៥កន្លង​ទៅ នៅ​ចំណុច​ដី​ទំនេរ​មួយ​កន្លែង​ក្បែរ​មាត់សមុទ្រ ក្នុងភូមិ​១ ឃុំ​ទំនប់​រលក…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ហាវ បាន​បង្ក្រាប​ករណី​កាប់​ប្លន់​មួយ ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៥កន្លង​ទៅ នៅ​ចំណុច​ដី​ទំនេរ​មួយ​កន្លែង​ក្បែរ​មាត់សមុទ្រ ក្នុងភូមិ​១ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ។

តាម​មន្ត្រី​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ចោរ​កាប់​ប្លន់​យក​ខ្សែ​ក​នេះ ឈ្មោះ សំ ឡៃ​ហួត ភេទ​ប្រុស អា​សុ​៦១​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​២ ឃុំ​កំ​ពេញ ស្រុក​ស្ទឹង​ហាវ ដែល​ខ្សែ​ក​ប្លា​ទី​ន​មាន​ទម្ងន់ ១,៥​តម្លឹង ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ គឺមុន​ពេល​កើតហេតុ រូបគេ​បាន​ហៅ​ម៉ូតូ​ជន​រងគ្រោះ​ជិះ​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ឃុំ​ទំនប់​រលក​។ ប៉ុន្តែ​នៅ​ពេល​ទៅ​ជិត​ដល់ ខ្លួន​បាន​ឲ្យ​ជន​រង​គ្រោះជូន​ទៅ​កន្លែង​ផ្សេង​មួយទៀត រហូត​ដល់​កន្លែងស្ងាត់ ក៏​ឲ្យ​ជន​រង​គ្រោះ​ឈប់​ម៉ូតូ រួច​កាប់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​នៅ​ក ហើយ​ទាញ​កញ្ឆក់​យក​ខ្សែ​ក​ពី​ជន​រង​គ្រោះ ។ ពេល​នោះ ជនរង​គ្រោះ​បាន​ប្រវាយប្រតប់​គ្នា​ជាមួយ​ខ្លួន ហើយ​ខ្លួន​ក៏​បាន​រត់គេច​ខ្លួន​ជាមួយនឹង​ខ្សែ​ក​ដែល​ប្លន់​បាន ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​វរសេនីយ៍ឯក រស់ កី អធិការ​នគរបាល​ស្រុក
ស្ទឹង​ហាវ បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ដេញ​ស្ទាក់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន ។ ជន​នេះ​ឈ្មោះ សៀម ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជា​អ្នកនេសាទ មាន​ទីលំនៅ​ក្នុងភូមិ​៣ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ។

ជាមួយនឹង​ការ​ចាប់ខ្លួន​នេះ សមត្ថកិច្ច​ក៏​ដកហូត​វត្ថុ​តាង​មាន ខ្សែ​កមួយ​ខ្សែ​របស់​ជន​រង​គ្រោះ កាំបិត​១​របស់​ជនសង្ស័យ និង​ទូរស័ព្ទ​១​គ្រឿង​របស់​ជនសង្ស័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ