ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ដេញ​កា.ប់​គ្នា​ក្នុង​សាលា ផ្អើល​ទាំង​គ្រូ​និង​សិស្ស​រត់​ជា.ន់​ជើង​គ្នា

16 ម៉ោង មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សិស្ស​ចំនួន​២​ក្រុម ប្រដាប់ដោយ​កាំបិត​ប័​ុ​ង​តោ​និង​ផ្គាក់ បាន​បើក​ឆាកប្រយុទ្ធគ្នា​នៅ​ក្នុង​សាលា ធ្វើ​ឱ្យ​ផ្អើល​ទាំង​គ្រូ​និង​សិស្ស​រត់​ជាន់​ជើង​គ្នា ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​៦ ខែធ្នូ…

ខេត្តព្រៃវែង ៖ សិស្ស​ចំនួន​២​ក្រុម ប្រដាប់ដោយ​កាំបិត​ប័​ុ​ង​តោ​និង​ផ្គាក់ បាន​បើក​ឆាកប្រយុទ្ធ
គ្នា​នៅ​ក្នុង​សាលា ធ្វើ​ឱ្យ​ផ្អើល​ទាំង​គ្រូ​និង​សិស្ស​រត់​ជាន់​ជើង​គ្នា ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន ពាម​រក៍ ក្នុង​ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ។

ប្រភព​ព័ត៌មាន​ពី​សិស្ស​ដែល​បានឃើញ​ហេតុការណ៍​នេះ​និយាយ​ថា មុន​ពេល​កើតហេតុ សិស្ស​ទាំងអស់​កំពុង​ដើរ​លេង​ក្នុង​ម៉ោង​ចេញលេងសុខ​ៗ​ស្រាប់តែ​ផ្អើល​ឆោឡោ​ឡើង ដោយ​មាន​សិស្ស​ប្រុស​២​ក្រុម​កំពុង​វាយ​គ្នា ។ បន្ទាប់​មក​គេ​ឃើញ​សិស្ស​ប្រុស​២​នាក់​ទៀត កាន់​កាំបិត​ប័​ុ​ងតោ និង​កាំបិត​ផ្គាក់ រត់​ចូល​ទៅ​ដេញ​កាប់​ភាគី​ម្ខាង​ទៀត តែ​កាប់​មិន​ត្រូវ ។

ដោយសារ​ខ្លួន​ដៃទទេ​គ្មាន​អាវុធ ភាគី​ដែល​ចាញ់​បាន​ព្យាយាម​រត់គេច តែ​ភាគី​ម្ខាង​ទៀត​នៅ​តែ​ដេញ​តាម​កាប់ ទើប​ធ្វើ​ឱ្យ​ផ្អើល​ពេញ​សាលា ។

ចំណែក​គ្រូ​ៗ មិន​ហ៊ាន​ចូល​ទៅ​ឃាត់​ទេ ព្រោះ​ខ្លាច​ត្រូវ​សិស្ស​ទាំងនោះ​កាប់ គឺ​បាន​ត្រឹម​ទូរស័ព្ទ​ហៅ​នគរបាល​ឱ្យមក​ជួយ​អន្តរាគមន៍​ប៉ុណ្ណោះ ។

ដោយឡែក ខាង​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ពេលទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​នគរបាល​ស្រុក​ក៏​បាន​ទៅ​ដល់​សាលា​ភ្លាម​ដែរ និង​ចាប់​ឃាត់ខ្លួន​សិស្ស​ដែល​ដេញ​កាប់​គេ​បាន​ចំនួន​៤​នាក់ យក​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​រក៍ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន សមត្ថកិច្ច​កំពុង​តាម​ចាប់ ។ ចំណែក​មូលហេតុ​ដែល​វាយ​គ្នា​នេះ គឺ​ដោយសារ​ខឹង​ពេល​ជិះ​ម៉ូតូ​មក​សាលា​ជែង និង​ធាក់​ម៉ូតូ​គ្នា ។

គួរ​បញ្ជាក់​ថា វិទ្យាល័យ ហ៊ុន សែន ពាម​រក៍​នេះ ឧស្សាហ៍​មាន​ហេតុការណ៍​សិស្ស​វាយ​កាប់​ចាក់​គ្នា​ណាស់ ក្នុង​១​ឆ្នាំ​មិន​ក្រោម​១០​ដង​ទេ រហូត​ដល់​នាយក​សាលា ស្នើ​សុំ​កម្លាំង​នគរបាល​ឱ្យមក​ប្រចាំការ​ក្នុង​សាលា​ទៀត​ផង ។ ប៉ុន្តែ​នៅ​តែ​គ្មាន​ប្រសិទ្ធភាព ព្រោះ​ពេល​ដែល​កម្លាំង​នគរបាល​ដក​ចេញ​អស់ សិស្ស​ស្ទាវ​ទាំងនេះ​ក៏​វាយ​កាប់​ចាក់​គ្នា​ទៀត ហើយ​មិនមែន​មាន​តែ​សិស្សប្រុស​ទេ សិស្ស​ស្រី​ក៏​វាយ​គ្នា​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ