ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន ក្រុម​ចោរលួច​៤​នាក់ ​ធ្វើ​សកម្មភាព​លួច​ទូរសព្ទ​ចំនួន ៩​ករណី ​នៅផ្លូវថ្មើរជើងចតុមុខ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ​ជនសង្ស័យ​លួច ​ចំនួន៤នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ​នៃ​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ទូរ​សព្ទ ចំនួន​៩ករណី ​នៅ​តាម​ផ្លូវថ្មើរជើងចតុមុខ…

រាជធានី​ភ្នំពេញ ៖ ​ជនសង្ស័យ​លួច ​ចំនួន៤នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ​នៃ​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ទូរ​សព្ទ ចំនួន​៩ករណី ​នៅ​តាម​ផ្លូវថ្មើរជើងចតុមុខ (​walkstree) ​កាលពី​ថ្ងៃ​ទី៧ ខែធ្នូ ឆ្នាំ​២០២៥ ​។

ជនសង្ស័យ​ទាំង​នោះ​ រួមមាន ៖
១.​ឈ្មោះ យិ​ន សម​រ៉ា ហៅ រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ​
២.​ឈ្មោះ សាយ សុធា​ឧត្តម ភេទ​ប្រុស កើត​ឆ្នាំ​១៩៩២ ជនជាតិ​ខ្មែរ
៣.​ឈ្មោះ រិ​ទ្ធ មុនី​រ័​ត្ន ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៧ ជនជាតិ​ខ្មែរ
​និង​៤.​ឈ្មោះ យិ​ន រ៉ូ​ឌី ភេទ​ប្រុស កើត​ឆ្នាំ​១៩៩១ ជនជាតិ​ខ្មែរ ​។

តាម​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ ២០២៥ ការិយាល័យ​នគរ បាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤នាក់ ពាក់ព័ន្ធ ចំនួន ០៩ករណី ៖

ករណី​ទី​១ ៖ លួច​យក​ទូរ​សព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន ១៥ ផ្លឹ​ស ពណ៌ផ្កាឈូក ចំនួន​០១ គ្រឿង​នៅ​ចំណុចផ្លូវថ្មើរជើងចតុមុខ​(Walk Street) មុខ​ហាង​កាហ្វេ​យីហោ​ TUBE COFFE ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​ ។
ករណី​ទី​២ ៖ ​លួចយក​ទូរ​សព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១៦ ផ្លឹ​ស ពណ៌ផ្កាឈូក ចំនួន​០១ គ្រឿង​។
​ករណី​ទី​៣ ៖ ​លួចយក​ទូរ​សព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១៣ ប្រូ​ម៉េ​ក ពណ៌មាស ចំនួន​០១ គ្រឿង​។​
ករណី​ទី​៤ ៖ ​លួច យក​ទូរ​សព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​១៣ ពណ៌ផ្កាឈូក ចំនួន​០១ គ្រឿង​។
​ករណី​ទី​៥ ៖ ​លួច​យក​ទូរ​សព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន ចំនួន​០២​គ្រឿង ម៉ាក​អាយ​ហ្វូ​ន​១១ ពណ៌ខ្មៅ និង​ម៉ាក​អាយ​ហ្វូ​ន​១៥ ប្រូ​ម៉េ​ក ពណ៌ទឹកប្រាក់​។
​ករណី​ទី​៦ ៖ លួច​យក​ទូរ​សព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន ១១​ប្រូ ពណ៌ប្រផេះ ចំនួន​០១ គ្រឿង។
​ករណី​ទី​៧ ៖ ​លួចយក​ទូរ​សព្ទ​ដៃ​។
​ករណី​ទី​៨ ៖ លួចយក​ទូរ​សព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន ១៤ ផ្លឹ​ស ពណ៌ផ្កាឈូក ចំនួន​០១គ្រឿង​ ។
និង​ករណី​ទី​៩ ៖ លួចយក​ទូរ​សព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន ១២​មី​នី ពណ៌ស ចំនួន​០១ គ្រឿង​។ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវកែង​ព្រះ​បរមរាជវាំង ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​ ។

បន្ទាប់​ពី​ឃាត់ខ្លួន ​សមត្ថកិច្ច​ដកហូត​វត្ថុ​តាងទូរសព្ទ ៩​គ្រឿង បាន​ប្រគល់​ជន​រង​គ្រោះ​វិញ ​ចំនួន ៧​នាក់ និង ២​នាក់​ទៀត ​កំពុង​ស្វែងរក​ជន​រង​គ្រោះ​ ។

ជនសង្ស័យ​ទាំង​៤​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ