ខេត្តស្វាយរៀង៖ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលបាលខេត្ត ក្នុងការបង្ក្រាប និងលុបបំបាត់សកម្មភាពក្មេងទំនើងនៅទូទាំងខេត្ត កម្លាំងនគរបាល នៃ អធិការដ្ឋាន នគរបាលស្រុកចន្ទ្រា បានស្រាវជ្រាវ និងបង្ក្រាប ដោយ ឃាត់ ខ្លួនបាន ក្មេង ទំនើង ០១ក្រុម ចំនួន១៣នាក់ ភេទប្រុស ដែលធ្លាប់បានធ្វើ សកម្មភាពបង្កហឹង្សា បង្កការអុកឡុក និងបង្កការរំខានដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិត ព្រមទាំងបានដកហូត កាំបិត ០១ដើម។
នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើង បានឆ្លើយសារភាពថាក្រុមខ្លួនពិតជាធ្លាប់បានបង្ករការអុកឡុកពិតប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូន ទៅ សាលាដំបូង ខេត្ត ដើម្បីចាត់ការតាមច្បាប់៕






ចែករំលែកព័តមាននេះ