ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​ជនជាតិ​ចិន​៥នាក់ តៃវ៉ាន់​ម្នាក់ ខ្មែរ​ម្នាក់ ពាក់​ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​៤១គីឡូក្រាម ប្រឈម​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ​

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៧ ខែធ្នូ​ឆ្នាំ​២០២៥ បាន​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ចោទប្រកាន់​ជនសង្ស័យ​ចំនួន​៧ នាក់ ពាក់​ពន្ធ​ក្នុង​ករណី​គ្រឿងញៀន ទម្ងន់​ប្រមាណ​៤១ គីឡូក្រាម ដែល​ជនសង្ស័យ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៧ ខែធ្នូ​ឆ្នាំ​២០២៥ បាន​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ចោទប្រកាន់​ជនសង្ស័យ​ចំនួន​៧ នាក់ ពាក់​ពន្ធ​ក្នុង​ករណី​គ្រឿងញៀន ទម្ងន់​ប្រមាណ​៤១ គីឡូក្រាម ដែល​ជនសង្ស័យ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

សូម​ជម្រាប​ថា ៖ កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ សមត្ត​កិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​សមត្ត​កិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាប​ករណី​គ្រឿង គោលដៅ​ទី​១ ស្ថិត​នៅ​ខាង​មុខ​ក្លឹ​ប CENTRALX សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង ៤​គោលដៅ​ផ្សេង​ទៀត ស្ថិត​នៅ​ចំណុច​បុរី​ជីប​ម៉ុង សង្កាត់​ជើងឯក ខណ្ឌដង្កោ តា​ជ​ធានី​ភ្នំពេញ ។

ក្នុង​រង្វង់​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស សមត្ត​កិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​៧ នាក់ ៖
១.​ឈ្មោះ SHEN MENG ភេទ​ប្រុស អាយុ​២២ ឆ្នាំ ជនជាតិ​ចិន
២.​ឈ្មោះ សេង ចាន់​ធី ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ ជនជាតិ​ខ្មែរ
៣.​ឈ្មោះ TONG YUAN ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ ជនជាតិ​ចិន
៤.​ឈ្មោះ MA LIDONG ភេទ​ប្រុស អាយុ​២០ ឆ្នាំ ជនជាតិ​ចិន
៥.​ឈ្មោះ XIE FEI ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ ជនជាតិ​ចិន
៦.​ឈ្មោះ ZHUANG LONGXIANG ភេទ​ប្រុស អាយុ​២៣ ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់
៧.​ឈ្មោះ IM KINLAM ភេទ​ប្រុស អាយុ​៤០ ឆ្នាំ ជនជាតិ​ចិន​ហុងកុង ។ ដកហូត​បាន​វត្ថុ​តាង​ជា​គ្រឿងញៀន ៖

-​ប្រភេទ MDMA ទម្ងន់ ៥.៨២១,៥៨ ក្រាម
-ប្រភេទ កូកាអ៊ីន ទម្ងន់ ១២.១៧៤,៨៩ ក្រាម
-រុក្ខជាតិ​ក្រៀម ទម្ងន់ ៤៧៥,៤២ ក្រាម និង សារធាតុ​ផ្ស្មិ​ន​ច្បាស់ ទម្ងន់ ២២.៨៨៤​ក្រាម រួម​ជាមួយ​ម៉ាស៊ីន​អ៊ុត​ចំនួន​១​គ្រឿង ម៉ាស៊ីន​សង្កត់​ពុម្ព កែវ​លាយ​គ្រឿងញៀន​ចំនួន​១ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន ១​គ្រឿង ម៉ា​ស៊ី​ក្រឡុក​ចំនួន ១​គ្រឿង និង​ម៉ាស៊ីន​សម្អាត​ចំនួន ១​គ្រឿង ។

បន្ទាប់​ពី​បញ្ចប់​ប្រតិបត្តិការ​នេះ សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ខាងលើ មក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ចំណែកឯ​បក្ខពួក​ដែល​ពាក់​ពន្ធ​និង​ករណី​គ្រឿងញៀន​ខាងលើ​នេះ សមត្ត​កិច្ច​បាន​និង​កំពុង​ស្រាវជ្រាវ​បន្ត ។

ក្រោយ​ពី​បាន​ទទួល​និង​ពិនិត្យ​សំណុំរឿង​នេះ តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ទាំង​៧ នាក់ និង​បក្ខពួក ពី​បទ​.​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ចុងឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ តាម​បញ្ញត្តិ​មាត្រា ៤០ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ