ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រង​គ្រោះ​ដោយខ្យល់កន្ត្រាក់​ជាង​១​ពាន់​គ្រួសារ​ទទួល​បាន​អំណោយ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​៤​ឃុំ នៅ​ជាយ​ភ្នំ​កំចាយ​បូកគោ ស្ថិត​ក្នុងស្រុក​ព្រៃ​នប់​មាន​ចំនួន​សរុប​ជាង​១.០០០​គ្រួ​សារបាន​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​ព្រះ​សីហ​នុ​នា​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៩​នេះ នៅ​អាហារ​ដ្ឋា​ន​ឡេ​ង​ទ្រី ឃុំ​វាល​រេញ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​៤​ឃុំ នៅ​ជាយ​ភ្នំ​កំចាយ​បូកគោ ស្ថិត​ក្នុងស្រុក​ព្រៃ​នប់​មាន​ចំនួន​សរុប​ជាង​១.០០០​គ្រួ​សារបាន​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​ព្រះ​សីហ​នុ​នា​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៩​នេះ នៅ​អាហារ​ដ្ឋា​ន​ឡេ​ង​ទ្រី ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ក្រោម​អធិបតីភាព​លោក ជាម ហ៊ី​ម និង​លោក​គួ​ច ចំរើន ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះ​សីហ​នុ ។

តាម​របាយការណ៍​ពី​ក្រុមការងារ​បានឱ្យ​ដឹង​ថា គ្រួសារ​ដែល​រង​គ្រោះ​សរុប​ចំនួន​១.១០៧​គ្រួសារ ក្នុង​នោះ​មាន​ឃុំ​ទឹកល្អក់​ចំនួន​៣១៩​ខ្នង​ផ្ទះ​, ឃុំ​សាមគ្គី​ចំនួន​៣២៧​ខ្នង​ផ្ទះ​, ឃុំ​វាល​រេញ​ចំនួន​២​ខ្នង​ផ្ទះ និង​ឃុំ​ទឹកថ្លា​ចំនួន​៤៥៩​ខ្នង​ផ្ទះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​រៀង​រាល់​ឆ្នាំ (​ចុងរដូវ )​នៅ​ដើមខែ​ធ្នូ​ចាប់ពី​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០១៩​ដល់​ថ្ងៃ​ទី​៩ ខែ​ឆ្នាំ​ដដែល មាន​ករណី​ខ្យល់​កន្ត្រាក់​បាន​បោកបក់​ទៅ​ផ្ទប់​នឹង​ភ្នំ​កំចាយ​បូកគោ​កួច​ត្រឡប់​មក​ប៉ះ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​៤​ឃុំ ដោយ​លំនៅ​ឋាន​ខ្លះ​រង​ការ​ខូចខាត​ធ្ងន់​និង​ស្រាល តែ​ទោះបីជា​យ៉ាងណា មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់ ឬ​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ