ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mourinho ចង់​យក​អតីត​កីឡាករ​បិសាច​ក្រហម​ម្នាក់​មក Spurs

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ព្យាយាម​ពង្រឹង​ក្រុម​របស់​គាត់​នៅ​ខែមករា ឆ្នាំ​២០២០​ខាង​មុខ ។ បច្ចុប្បន្ន​អ្នកចាត់ការ​ក្រុម Tottenham Hotspur រូប​នេះ​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​នាំ​យក​អតីត​កីឡាករ​ក្លិប​បិសាច​ក្រហម​ត្រឡប់​មក​លេង​នៅ​ក្លិប​ជាមួយនឹង​លោក ។ មាន​សេចក្តីរាយការណ៍​មក​ថា គ្រូបង្វឹក​ព័រ​ទុ​យ​ហ្កា​ល់​ខាងលើ បាន​ចាត់​ទុក​ខ្សែការពារ​របស់​ក្លិប​ចិន Marouane Fellaini ជា​ជម្រើស​អាទិភាព​សម្រាប់​ការ​ទិញ​យក​មក​លេង​នៅ​ពេល​ខាង​មុខ​នេះ ។

យោង​តាម​សារព័ត៌មាន Les Sports បានឱ្យ​ដឹង​ថា លោក Mourinho ចង់​នាំ​យក​អតីត​តារា​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម​រូប​នេះ​មក​កាន់​លី​គ​កំពូល​អង់គ្លេស​វិញ ខណៈ​ដែល​រូប​លោក​ចង់​បន្ថែម​ក្រុម​ថ្មី​របស់​ខ្លួន​នៅ​ខែមករា​ខាង​មុខ​នេះ ។

ក្រោម​ការ​ដឹកនាំ​របស់​អតីត​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Fellaini បាន​ក្លាយជា​កីឡាករ​ប្រចាំ​ក្រុម​នៅ Old Trafford ប៉ុន្តែ​ពេលវេលា​លេង​របស់​គាត់​មាន​កម្រិត​នៅ​ពេល​ដែល​លោក Ole Gunnar Solskjaer ចូល​កាន់​តំណែង​នៅ​ខែធ្នូ ឆ្នាំ ២០១៨ ដែល​នាំ​ឱ្យ​គាត់​ចាកចេញ​នៅ​ខែកុម្ភៈ​ឆ្នាំ​នោះ​ផង​ដែរ ។

ខ្សែបម្រើ​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក​បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប Shandong Luneng ក្នុង​ក្របខ័ណ្ឌ Chinese Super League ។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា គាត់​ចង់​មក​លេង​នៅ​អង់គ្លេស​វិញ​ដែរ​ឬ​អត់​នោះ​ទេ ។ នេះ​មក​ពី​ការ​ពី​មុន គាត់​ធ្លាប់​លេង​នៅ​ក្លិប​អង់គ្លេស​ដល់​ទៅ​ពីរ ដែល​មាន Manchester United និង Everton ។

ទោះ​យ៉ាងណា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ លោក Mourinho ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​កីឡាករ​មួយ​ចំនួន ហើយ​បន្ទាប់​ពី​បាន​កសាង​ទំនាក់ទំនង​ល្អជា​មួយ Fellaini នៅ Manchester វា​ហាក់ដូចជា​គាត់​មាន​អារម្មណ៍​ថា កីឡាករ​នឹង​ក្លាយជា​អ្នក​បន្ថែម​ដ៏​ល្អ​សម្រាប់​ក្រុម Spurs របស់​គាត់ ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ