ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រោងចក្រ​​មួយមាន​កម្ម​ករ​ជា​ច្រើន​ អ្នក​​សង្គ្រោះ​ពិបាក​ជួយ​ ព្រោះ​​ច្រក​ចេញ​តែ​១

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ មនុស្ស​យ៉ាងតិច​៤៣​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត ​កាលពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ២០១៩ ​នៅ​ក្រុង​ញូ​វ​ដែ​ល្លី​រដ្ឋធានី​ឥណ្ឌា ដោយសារ​ភ្លើង​ឆេះ​រោងចក្រ​ផលិត​កា​តាប​មួយ ដែល​បណ្ដា​កម្មករដេក​នៅ​ទីនោះ​។ រោងចក្រ​នេះ​ស្ថិត​ក្នុង​សង្កាត់​ចំណាស់​មួយ​មាន​មនុស្ស​ច្រើន​កុះករ​នៃ​រដ្ឋ…

ប្រទេស​ឥណ្ឌា ៖ មនុស្ស​យ៉ាងតិច​៤៣​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត ​កាលពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ២០១៩ ​នៅ​ក្រុង​ញូ​វ​ដែ​ល្លី​រដ្ឋធានី​ឥណ្ឌា ដោយសារ​ភ្លើង​ឆេះ​រោងចក្រ​ផលិត​កា​តាប​មួយ ដែល​បណ្ដា​កម្មករដេក​នៅ​ទីនោះ​។ រោងចក្រ​នេះ​ស្ថិត​ក្នុង​សង្កាត់​ចំណាស់​មួយ​មាន​មនុស្ស​ច្រើន​កុះករ​នៃ​រដ្ឋ
ធានី​ឥណ្ឌា ។

អគ្គិភ័យ​នេះ​កើត​មាន​នា​ព្រឹក​ព្រលឹម​នៅ​សា​ដា​បា​ហ្សា ជា​ផ្សារ​លក់ដុំ​សំខាន់​មួយ​ស្ថិត​នៅ​ភាគ​ខាង​ជើង​ក្រុង​ញូ​វ​ដែ​ល្លី​។ បណ្ដាជន​រង​គ្រោះជា​កម្មករ​ដែល​ដេក​ខាងក្នុង​អគារ​រោងចក្រ​មាន​កម្ពស់​៤ ​ឬ​៥​ជាន់​។ អ្នក​ពន្លត់ភ្លើង​ប្រមាណ​ជា​ជាង​១៥០​នាក់ បាន​តស៊ូ​ទប់ទល់​នឹង​អណ្ដាតភ្លើង​ដែល​ឆេះ​រាលដាល​ហើយ​ប្រើ​ពេល​ជិត​៥​ម៉ោង​ទើប​ពន្លត់ភ្លើង​បាន ។ អាជ្ញាធរ​មូលដ្ឋាន​ប្រកាស​ពី​តុល្យការ​អ្នក​​បាត់​បង់​ជីវិត​ឡើង​ដល់​៤៣​នាក់ ហើយ​មនុស្ស​យ៉ាងតិច​៥៨​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ ។

បណ្ដា​អ្នក​ទទួលខុសត្រូវ​ឥណ្ឌា​អះអាង ថា ក្នុង​អគារ​នោះ​មាន​អង្គភាព​ផលិតកម្ម​ជា​ច្រើន ដែល​ផលិត​​កា​តាប ​និង​ជា​ពិសេស​បណ្ដា​សម្ភារ​វេច​ខ្ចប់​។ សាក្សី​និយាយ​ថា ពេល​ភ្លើង​កំពុង​ឆេះ បណ្ដា​មនុស្ស​នៅ​ខាងក្នុង​ពុំ​ដឹង​ថា ​តើ​ត្រូវធ្វើ​បែប​ណា​ដើម្បី​ចេញ​ឲ្យ​រួច​ពី​អណ្ដាតភ្លើង​។ បណ្ដា​អ្នក​រស់​នៅ​ជិតខាង​រោងចក្រ​នេះ​និយាយ​ថា អគារ​នោះ​មាន​ច្រកចូល​សំខាន់​តែ​មួយ​គត់ ​ហើយ​ក្នុង​១​ជាន់​ៗ​មាន​បន្ទប់​២០ ដែល​អាច​ឡើង​ចុះ​តាម​ជណ្ដើរ​ខាងក្នុង ដែល​នាំ​ឲ្យ​មានការ​លំបាក​ក្នុង​ការ​ជម្លៀស​​មនុស្ស​ចេញ ។ ជន​រង​គ្រោះ​ភាគច្រើន​​បាត់​បង់​ជីវិត​ដោយសារ​​ថប់ដង្ហើម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ