ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ដ៏​ធំ​ហែ​ក្បួន​នៅ​ហុងកុង ​ដោយ​សន្តិវិធី

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ មនុស្ស​ជា​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​៨​ធ្នូ បាន​លើកគ្នា​ដើរ​ហែ​ក្បួន​បាតុកម្ម​ស្និទ្ធ​ប្រជាធិបតេយ្យ​នៅ​ក្រុង​ហុងកុង ដើម្បី​កំណត់​ពី​ខួប​កម្រ​ប់​៦​ខែ​នៃ​ការ​តវ៉ា​ប្រឈម​មុខជា​មួយ​ក្រុង​ប៉េ​កាំ​ង ដែល​នោះ​ជា​បាតុកម្ម​ដ៏​ធំ​បំផុត​ក្នុង​ដែនដី​ហុងកុង​។ បណ្ដា​អ្នក​រៀបចំ​ប៉ាន់​ប្រមាណ​ថា ចំនួន​បាតុករ​មាន​ដល់​ប្រមាណ​ជា​៨០០.០០០​នាក់​។ ចំណែក​ប៉ូលិស​ថ្លែងប្រាប់​សារព័ត៌មាន​ថា មាន​មនុស្ស​តែ​១៨៣.០០០​នាក់​ប៉ុណ្ណោះ…

ក្រុង​ហុងកុង ៖ មនុស្ស​ជា​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​៨​ធ្នូ បាន​លើកគ្នា​ដើរ​ហែ​ក្បួន​បាតុកម្ម​ស្និទ្ធ​ប្រជាធិបតេយ្យ​នៅ​ក្រុង​ហុងកុង ដើម្បី​កំណត់​ពី​ខួប​កម្រ​ប់​៦​ខែ​នៃ​ការ​តវ៉ា​ប្រឈម​មុខជា​មួយ​ក្រុង​ប៉េ​កាំ​ង ដែល​នោះ​ជា​បាតុកម្ម​ដ៏​ធំ​បំផុត​ក្នុង​ដែនដី​ហុងកុង​។

បណ្ដា​អ្នក​រៀបចំ​ប៉ាន់​ប្រមាណ​ថា ចំនួន​បាតុករ​មាន​ដល់​ប្រមាណ​ជា​៨០០.០០០​នាក់​។ ចំណែក​ប៉ូលិស​ថ្លែងប្រាប់​សារព័ត៌មាន​ថា មាន​មនុស្ស​តែ​១៨៣.០០០​នាក់​ប៉ុណ្ណោះ ចូលរួម​ក្នុង​ការ​ប្រមូលផ្ដុំ​នេះ​។ ប៉ូលិស​ជា​ប្រពៃណី​តែង​ផ្ដល់​តួលេខ​ទាប​។ ពេល​រាត្រីកាល​មក​ដល់​បណ្ដា​បាតុករ​បាន​នាំ​គ្នា​ចុច​ភ្លើង​ទូរស័ព្ទ​ដៃ បង្កើត​ជា​ទិដ្ឋភាព​នៃ​ពន្លឺ​ដ៏​ធំ​មួយ​។

បាតុកម្ម​នេះ​ប្រព្រឹត្ត​ទៅ​២​ស​ប្ដា​ហ៍​បន្ទាប់​ពី​ជ័យជម្នះ​របស់​បណ្ដា​បេក្ខជន​ស្និទ្ធ​ប្រជាធិបតេយ្យ ក្នុង​ការ​បោះ​ឆ្នោត​មូលដ្ឋាន​កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា​។ បាតុករ​ជា​ច្រើន​នាក់​ស្លៀកពាក់​ខ្មៅ​ប៉ុនប៉ង​សម្ដែង​កំហឹង​ចំពោះ​ក្រុង​ប៉េ​កាំ​ង និង​ប្រមុខ​រដ្ឋាភិបាល​ហុងកុង​លោកស្រី​ការី​ឡា​ម ដែល​បដិសេធ​មិន​ព្រម​ធ្វើ​តាម​បណ្ដា​ការ​ទាមទារ​របស់​ពួក​គេ​។

ប៉ូលិស​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​នេះ​ដែល​រៀបចំ​ឡើង ដោយ​រណៈសិរ្ស​ពលរដ្ឋ​នៃ​សិទ្ធិ​មនុស្ស​ហុងកុង​។ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អាជ្ញាធរ​ហុងកុង​បាន​ហាមឃាត់​បាតុកម្ម​សំខាន់​នានា ដោយ​លើក​ហេតុផល​ពី​គ្រោះថ្នាក់​នៃ​អំពើ​ហិង្សា​។ ប៉ុន្មាន​ម៉ោង​មុន​បាតុកម្ម​នេះ​ប៉ូលិស​បាន​បង្ហាញ​ពី​អាវុធ​នានា ពិសេស​កាំំ​ភ្លើង​ខ្លី​មួយ​ដើម​និង​កាំបិត​ទាំងឡាយ​ដែល​ថា រឹបអូស​យក​បាន ក្នុង​ឱកាស​នៃប្រតិបត្តិ​ការ​របស់​ប៉ូលិស​នា​ពេល​យប់ ហើយ​មនុស្ស​១១​នាក់​បាន​ត្រូវ​ចាប់ខ្លួន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ