ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​បុរស​​៣នាក់​ទៅតុលាការ ក្រោយ​ជាប់ពាក់ព័ន្ធបទល្មើស​

4 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ខេ​ទឹកកក​៦​ថង់​តូច​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៩​។ ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​រួម​មាន​១-​ឈ្មោះ ផុ​ន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ខេ​ទឹកកក​៦​ថង់​តូច​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៩​។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​រួម​មាន​១-​ឈ្មោះ ផុ​ន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ២-​ឈ្មោះ ទេព សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​៣-​ឈ្មោះ ពិ សុខ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ។ ជនសង្ស័យ​៣​នាក់​នេះ​រស់នៅ​ភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ គឺ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ហើយ​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ឬ​ហៅ​ខេ​ទឹកកក​ចំនួន​៦​កូន​ថង់ និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​៣​នាក់​និង​វត្ថុ​តាង​គ្រឿងញៀន​ត្រូវ​បាន​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ហើយ​ត្រូវ​បាន​នាំ​យក​សាកសួរ ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ហើយ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ចាត់ការ​បន្ត​រាល់​បទល្មើស​គ្រឿងញៀន ដើម្បី​លុប​បំបាត់​អោយ​អស់​។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា​៖​ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​និង​វត្ថុ​តាង​ហើយ​បានអោយ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​រកមុខ​សញ្ញា​បន្ត​ទៀត នេះ​ជា​ផែនការ​ត្រូវ​លុប​បំបាត់​គ្រឿងញៀន​អោយ​តាម​ការ​ណែនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ត្រូវ​លុប​បំបាត់​អោយ​អស់ហើយ​ទប់ស្កាត់​មិន​អោយ​កើត​មាន​ចំពោះ​គ្រឿងញៀន​ត្រូវ​អនុវត្ត​អោយ​ដូច​ភ្លៀងរលឹម​៕ (​កែសម្រួល​ដោយ ៖ ធីតា​)