ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldinho គាំទ្រ​ឱ្យ Neymar ត្រឡប់​ទៅ​អតីត​ក្លិប​ចាស់​វិញ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខ្សែបម្រើ​ជើង​ចាស់​ប្រេ​ស៊ី​ល Ronaldinho បាន​សម្តែង​ការ​គាំទ្រ Neymar តារា​ឆ្នើម Paris…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខ្សែបម្រើ​ជើង​ចាស់​ប្រេ​ស៊ី​ល Ronaldinho បាន​សម្តែង​ការ​គាំទ្រ Neymar តារា​ឆ្នើម Paris Saint-Germain ត្រលប់​ទៅ​អតីត​ក្លិប FC Barcelona វិញ​។

អនាគត​របស់ Neymar ជាមួយនឹង​ក្លិប​ម្ចាស់​ជើងឯក​លី​គ​កំពូល​ទី​១ បាន​ស្ថិត​ក្នុង​ការ​ចោទសួរ​ចាប់តាំងពី​ដើមរដូវ​កាល បន្ទាប់​ពី​កីឡាករ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូប​នេះ បាន​ប្រកាស​ជា​សាធារណៈ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​កាន់​ទឹកដី Camp Nou ។

ទោះ​យ៉ាងណា ការ​ប្រកាស​នេះ​មិន​បាន​ធ្វើ​ចេញ​ជា​សកម្មភាព​នោះ​ទេ ហើយ​នៅ​ពេល​នេះ Neymar កំពុង​តែ​លេង​នៅ​ក្លិប​អ្នកមាន​បារាំង PSG នៅឡើយ​។ មុន​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​ខែមករា​មក​ដល់ អតីត​មិត្ត​រួម​ក្រុម​ប្រេ​ស៊ី​ល Ronaldinho បាន​សារភាព​ថា គាត់​ពិតជា​ចង់​ឃើញ​អតីត​តារា Santos ត្រលប់​មក Barca វិញ​ណាស់​។

លោក Ronaldinho បាន​ប្រាប់​សារព័ត៌មាន El Mundo ដែល​ត្រូវ​បាន​បកប្រែ​ដោយ Forbes ថា​៖ «​ខ្ញុំ​ពេញចិត្ត​នឹង​ឱ្យ​មិត្តភក្តិ​របស់ខ្ញុំ​សប្បាយចិត្ត មិន​ថា​ពួក​គេ​នៅ​ទីណា​ទេ ។ ប៉ុន្តែ​វា​ពិតជា​សម​ហេតុផល​ណាស់ ដែល​ខ្ញុំ​ចង់​ជួប​គេ​ម្តងទៀត​នៅ Barcelona ជាមួយនឹង Suarez និង Messi​។ ពួក​គេ​ពិតជា​ទាត់​ស៊ីគ្នា​ល្អ​ណាស់ ពេល​បាន​លេង​ជាមួយ​គ្នា​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar រកបាន ៥៦​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ចំនួន ៦៦​លើក ឲ្យ PSG ចាប់តាំងពី​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​កំណត់​ត្រា​ពិភពលោក ២២២​លាន​ផោន ពី Barcelona ដោយ PSG កាលពី​ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ