ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ ! Chelsea អាច​ទិញ​ដូរ​កីឡាករ​បាន​វិញ​ហើយ​ក្រោយ​ត្រូវ​ថ្មោង FIFA

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្លិប​យក្ស​នៃ​ក្របខ័ណ្ឌ Premier League តោ​ខៀវ Chelsea នឹង​អាច​មាន​សិទ្ធិ​ក្នុង​ការ​ទិញ​ដូរ​កីឡាករ​ម្តងទៀត​បន្ទាប់​ពី​តុលាការ​នៃ​អាជ្ញាកណ្តាល​សម្រាប់​កីឡា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្លិប​យក្ស​នៃ​ក្របខ័ណ្ឌ Premier League តោ​ខៀវ Chelsea នឹង​អាច​មាន​សិទ្ធិ​ក្នុង​ការ​ទិញ​ដូរ​កីឡាករ​ម្តងទៀត​បន្ទាប់​ពី​តុលាការ​នៃ​អាជ្ញាកណ្តាល​សម្រាប់​កីឡា (CAS) បាន​ដក​បម្រាម​មិន​ឱ្យ​ទិញ​ដូរ​កីឡាករ​របស់​ក្លិប ។

កាលពី​ថ្ងៃ​សុក្រ តុលាការ​នៃ​អាជ្ញាកណ្តាល​សម្រាប់​កីឡា (CAS) បាន​សម្រាល​កម្រិត​ដាក់​ពិន័យ​ពាក់កណ្តាល ។ ការ​ដាក់​ពិន័យ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ដឹង​ថា Chelsea បាន​បំពាន​មាត្រា ១៩ នៃ​បទ​ប្បញ្ញត្តិ ។ ដោយសារ​តែ​ការ​ដាក់​ពិន័យ​នេះ​បាន​ធ្វើ​ឱ្យ​ក្លិប​អង់គ្លេស​តោ​ខៀវ Chelsea មិន​អាច​ទិញ​កីឡាករ​ណា​ថ្មី​បាន​ឡើយ​ក្នុង​រយៈពេល​កន្លង​មកនេះ​បើ​ទោះបីជា​មាន​លុយ​សម្រាប់​ជះ​ក៏​ដោយ តែ​ពេល​នេះ​គេ​ត្រូវ​បាន​សម្រាលទោស​ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​អាច​ទិញ​កីឡាករ​ថ្មី​នៅ​ខែមករា​ឆ្នាំ​ក្រោយ ។

ការ​សម្រាល​ពិន័យ​នេះ​គឺ​ធ្វើ​ឡើង​ដោយសារ​តែ CAS រក​ឃើញ​ថា ការ​បំពាន​បទបញ្ញត្តិ​របស់ FIFA ដោយ Chelsea មិនសូវ​ជា​ធ្ងន់ធ្ងរ​ជាង​ការ​ចោទប្រកាន់ និង​ការ​ដាក់​ពិន័យ​ពី​សំណាក់​ស្ថា​ប័​យ​គ្រប់គ្រង​បាល់ទាត់ ។

ជាមួយ​គ្នា​នេះ​ដែរ​ការ​សម្រាល​ពិន័យ​នេះ​បាន​អនុញ្ញាត​ឱ្យ​ក្លិប​តោ​ខៀវ​បង់ប្រាក់​ផាកពិន័យ​ត្រឹមតែ ៣០២៦៩៨​ដុល្លារ​អា​មេ​រិ​ក ដែល​ដំបូង​ឡើយ​គេ​តម្រូវ​ឱ្យ​បង់ ៦០៥៣៩៦​ដុល្លារ​អា​មេ​រិ​ក​។ នេះ​ក៏​ដោយសារ​តែ​ការ​សម្រេច​ចិត្តជា​ថ្មី​របស់​តុលាការ​កំពូល​សម្រាប់​កីឡា ៕

ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ